សម្តេច​តេជោ ហ៊ុ​ន ​សែន​ អញ្ជើ​ញចូល​រួម​កិច្ច​ប្រជុំកំ​ពូលមេ​គង្គ-​ជប៉ុន​ លើក​ទី៩​

49

ភ្នំពេញ៖ កាល​ពី​រសៀល ​ថ្ងៃទី​១៣​ ខែ​វិច្ឆិកា​ ឆ្នាំ២០១៧ ​សម្តេច​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​ នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា​ បាន​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​មេគង្គ​-ជប៉ុន​ លើក​ទី៩​។

កិច្ច​ប្រជុំ​កំពុល​មេគង្គ​ ជប៉ុន​ លើក​ទី៩​នេះ​ បាន​ប្រារព្ធ​ពិធី​បើក​ជា​ផ្លូវកា​រ ក្រោ​មវត្តមានរបស់ ​ឯកឧ​ត្តម ​ស៊ិន​ហ្សូ ​អាបេ ​នាយ​ករដ្ឋ​មន្រ្តី​ជប៉ុន​។
មេដឹក​នាំ​នៃប្រទេសមេ​គង្គ​ ជប៉ុន​ បាន​ធ្វើកា​រត្រួតពិ​និត្យ​ឡើងវិ​ញទៅ​លើស​ភាពការណ៍​ មួយ​ចំនួន​ក្នុង​ប្រទេស​មេគង្គ​ ជប៉ុន​ ដែល​បាន​អនុវត្ត​កន្ល​ងមក​ និ​ងទិសដៅ​ទៅ​អនា​គត​។
មេដឹក​នាំ​នៃប្រទេស​មេគង្គ​ បាន​សំដែង​នូវ​ការវាយ​តម្លៃ​ខ្ពស់​ ចំពោះ​ប្រទេស​ជប៉ុន​ ដែលបាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ ក្នុង​ការ​តភ្ជាប់ហេដ្ឋារ​ចនា ​សម្ព័ន្ធ​ ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​ និង​ការ​កសាង​បច្ចេក​ទេស​នៅ​ក្នុង​ប្រទេស​មេគង្គ​។
ឯក​ឧត្តម​នាយករដ្ឋ​មន្រ្តីជប៉ុន ស៊ិ​នហ្សូ ​អាបេ មានប្រសាសន៍​ថា ​ដោយ​សារ​ឆ្នាំ២០១៨​ គឺជា​ខួប​១០​ឆ្នាំ​ នៃ​ទំនាក់​ទំនង​ជប៉ុន​ ជា​មួយ​ប្រទេស​មេគង្គ​ ឯក​ឧត្តម​បានឯក​ភាពប្រារព្ធ​ខួ​ប១​០ឆ្នាំ ​នៃ​ប្រទេស​មេគង្គ​ ជប៉ុន​ ក្នុង​កិច្ច​ប្រជុំកំ​ពូលអា​ស៊ានឆ្នាំ​២០១៨​ ឲ្យ​កាន់​តែមា​នភាព​ស្និទ្ធ​ស្នាល​ និង​រាក់​ទាក់បំ​ផុត​។ ជា​មួយ​គ្នា​នោះមេ​ដឹកនាំជ​ប៉ុន​ បាន​គូស​បញ្ជាក់​ពី​ការ​ប្តេជ្ញាចិ​ត្តរបស់​ជប៉ុន ​ក្នុង​ការ​ផ្តល់​ជំនួយ ​O.D.A ​ដល់​ប្រទេស​មេគង្គ ​ពិសេស​ការ​ចូល​រួម​យ៉ាងសកម្ម​ ដល់​ការ​កសា​ងហេដ្ឋា​រចនា​សម្ព័ន្ធ​ ប្រក​បដោយ​គុណ​ភាព​ក្នុងប្រទេ​សមេគង្គ​និមួយៗ​។
មេដឹក​នាំជ​ប៉ុនក៏បាន​ពិភាក្សាគ្នាយ៉ាង​យក​ចិត្ត​ ទុក​ដាក់​ចំពោះ​បញ្ហា​នៅក្នុ​ងឧបទ្វីប​កូរ៉េ​ និង​បញ្ហា​ប្រឈម​មួយ​ចំនួន​ទៀត​ ដែល​ជាកា​រយកចិត្ត​ទុក​ដាក់របស់​ប្រទេស ​ជប៉ុន​ សម្រាប់​ប្រទេស​មេគង្គ​។ ចំពោះ​ប្រទេ​សកម្ពុជា​ ជប៉ុ​នបា​នជួយ​ដល់​ការ​កសាង​កំពង់​ផែក្រុ​ងព្រះសីហនុ​ ការ​ស្តារ​ ឡើង​វិញ​កំណាត់​ផ្លូវ​ជាតិ​លេខ៥​ ការ​កសាងផ្លូវ​ជាតិ​លេខ១​ និ​ងការ​កសាង​លើសមិទ្ធ​ផល​នានា​ផ្សេងទៀត​។ ក្នុង​ឱកា​សនោះ​។
ឯក​ឧត្តមនាយ​ករដ្ឋ​មន្រ្តីអ​ញ្ជើញមេ​ដឹកនាំ​ជប៉ុន​ ឱ្យ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​មេគង្គ ​ជប៉ុន​ លើក​ទី១០​ នៅទី​ក្រុង​តូក្យូ ​ប្រទេស​ជប៉ុន​ ក្នុ​ងឆ្នាំ២០១៨​ខាង​មុខ​៕