សម្តេច​តេជោ ​ហ៊ុន ​សែន ​អញ្ជើញ​ចូល​រួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​-អង្គការសហ​ប្រជាជាតិ ​លើក​ទី​៩

54

ភ្នំពេញ៖ សម្តេច​​តេជោ ​ហ៊ុន​ សែន ​ បាន​អញ្ជើញ​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-អង្គការ​សហប្រជា​ជាតិ ​លើក​ទី៩ កាល​ពី​រសៀល ​ថ្ងៃទី​១៣ ​ខែវិច្ឆិកា​ ឆ្នាំ​២០១៧​។


កិច្ច​ប្រជុំកំ​ពូលអាស៊ាន ​អង្គការ​សហប្រជាជាតិ ​លើក​ទី៩ ​បាន​ប្រារព្ធ​ធ្វើឡើង​ក្រោម​វត្ត​មាន​ជា​លើក​ដំបូង ​របស់​ឯកឧត្តម​ អង់​តេរីញ៉ូ ​ដែលទើ​ប​ត្រូវបានតែង​តាំង​ជាអ​គ្គលេខាធិការ​អង្គការ​សហ​ប្រជា​ជាតិ​។ កិច្ច​ប្រជុំ​នៅពេល​នេះ ​គឺ​ដើម្បី​ពិនិត្យ​មើល​ឡើង​វិញ​ ពី​បញ្ហា​ប្រឈម​ និង​ទិស​ដៅសម្រាប់​អនុវត្ត​បន្ត​នាពេល​ខាង​មុខ​។
មេដឹក​នាំអា​ស៊ាន ​និង​ឯកឧត្តម​អគ្គលេខាធិ​ការ​អង្គការ​សហប្រជា​ជាតិ​ បាន​ឯក​ភាព​ក្នុង​កសារ​ពង្រីក​ទំនាក់​ទំនង​រវា​ងអាស៊ាន ​និង​អង្គការ​សហប្រជាជាតិ​លើគ្រ​ប់វិស័យ​ នៃ​កិច្ច​សហប្រតិ​បត្តិការលើ​គ្រប់កម្រិត​ទាំង​អស់​ ពិសេ​សការ​ចូលរួម​ប្រជុំ​លើគ្រប់​កម្រិត​ទាំង​អស់ ​រវាង​អាស៊ាន​ និង​អង្គការ​សហ​ប្រជា​ជាតិ​។
ឯក​ឧត្តម​អគ្គលេ​ខាធិការ ​បាន​គូស​បញ្ជាក់​ពីតួនាទីសំខាន់​របស់អាស៊ាន​ ក្នុង​ការ​រក្សា​សន្តិ​ភាព​ ស្ថេរ​ភាព​ក្នុង​តំបន់​។
ឯក​ឧត្តមក៏​បាន​វាយ​តម្លៃខ្ព​ស់ចំពោះ​តួនាទី​ស្នូលរ​បស់អាស៊ាន ​ក្នុង​ការដើរ​តួនាទី​យ៉ាង​សកម្ម​ ក្នុង​កង​ទ័ព​មួកខៀវ​ប្រមាណ​៨ពា​ន់នាក់​ ក្នុង​ចំណោម​ប្រទេស​ចំនួន​៨នៅ​អាស៊ាន ​ដែល​បាន​ស្ថិត​នៅក្រោម​ឆ័ត្រ​របស់អង្គការ​សហ​ប្រជា​ជាតិ​។
មេដឹក​នាំ​អាស៊ាន​បាន​អរគុណ​ចំពោះតួនាទី​ស្នូល​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ ​ក្នុង​ការ​ពង្រឹង​សមត្ថ​ភាព​របស់​អាស៊ា​ន។
មេដឹក​នាំអា​ស៊ាន ​និង​អង្គការ​សហប្រ​ជាជាតិ​ បាន​ចាត់​ទុក​ថា​ ការ​សហ​ការ​គ្នា​គឺ​ជា​ភាពជោគជ័យ​របស់ពិ​ភពលោក​ទាំង​មូល​។
មេដឹក​នាំអា​ស៊ាន ​និង​អង្គការ​សហ​ប្រជាជាតិ ​ក៏បាន​ធ្វើការ​ពិភា​ក្សាទៅលើបញ្ហា​តំបន់​ អន្តរ​ជាតិ​ ពិសេស​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ ​ពិសេស​មេដឹកនាំ​ទាំងអស់​ ក៏​បានស្នើឲ្យ​មាន​ ការ​យក​ចិត្ត​ទុក​ដាក់​បំផុត​ លើការ​បម្រែប​ម្រួលអាកាស​ធាតុ​របស់​ពិភព​លោក​ទាំង​មូល​ផង​ដែរ​។
នៅក្នុ​ងកិច្ចប្រជុំកំពូល​នោះដែរ​ មេដឹក​នាំអាស៊ាន ​និង​អង្គការ​សហ​ប្រជាជាតិ​ បាន​សន្យា​រួមគ្នាក្នុង​ការ​ពង្រឹង ​និង​ពង្រីក​ទំនាក់ទំនង​រវា​ងអាស៊ាន​ និងអង្គកា​រសហ​ប្រជាជាតិ​ឲ្យ​ខ្លាំង​ថែម​ទៀត​ ដោយ​ឈរ​លើ​ផលប្រយោជន៍​របស់​ប្រជាជន​ជា​ស្នូល​៕