គ្រូ​បង្វឹក​អង់គ្លេស​បន្ត​ប្រើប្រាស់​កីឡាករ​វ័យក្មេង​ក្នុង​ការ​ប្រកួត​មិត្តភាព​ជាមួយ​ប្រេ​ស៊ី​ល​

64

បាល់ទាត់៖ ​គ្រូ​បង្វឹក​ក្រុមជម្រើសជាតិ​អង់គ្លេស​លោក Gareth Southgate នឹង​បន្ត​ប្រើប្រាស់​កីឡាករ​វ័យក្មេង​ទៀត​ សំរាប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​សាំ​បា​ប្រេ​ស៊ី​ល​។

​​ខ្សែបម្រើ Ruben Loftus-Cheek និងអ្នកចាំទី Jordan Pickford បាន​បង្ហាញ​ខ្លួន​លើកដំបូង​អោយ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ ការប្រកួត​ដែល​ស្មើ​ជាមួយ​អាល្លឺម៉ង់​នៅ Wembley កាលពី​ថ្ងៃ​សុក្រ​។ ​​ក្រៅពីនោះ​កីឡាករ​ជើង​ថ្មី​ដែល​បង្ហាញខ្លួន​អោយ​អង់គ្លេស​លើកដំបូង​មាន Tammy Abraham, Jack Cork និង Joe Gomez ជាដើម​។ ដោយឡែក​សំរាប់​ការប្រកួត​ជាមួយ​ប្រេ​ស៊ី​ល​នេះ​ទៀត​លោក Gareth Southgate នឹងដាក់​បន្ថែមអ្នកចាំទី Manchester City, Angus Gunn ខ្សែបំរើ Bournemouth, Lewis Cook និង​ខ្សែប្រយុទ្ធ Liverpool, Dominic Solanke​។

ការសំរេច​ប្រើប្រាស់​កីឡាករ​យុវជន​ខ្លះ​នេះគឺ​គ្រូបង្វឹក Gareth Southgate ចង់​ស្វែង​រង​ជ័យជំនះ​អោយ​អង់គ្លេស បន្ទាប់ពី​កីឡាករ​ក្រុម​ធំ​មិន​ជោគជ័យហើយ​ច្បាស់​ណាស់​ថា ​លោក​នឹង​សម្រាំង​កីឡាករ​យុវជន​មួយចំនួនធំ​សំរាប់ World Cup 2018 នៅ​រុស្ស៊ី​។ ​កីឡាករ​យុវជន​ខាង​លើក​ដែល​លោក Gareth Southgate ជ្រើសរើស​គឺ​បានមកពី​សមត្ថភាពរ​បស់​គេ​ក្នុង​ក្រុមយុវជន U21, U20, U18 ជាដើម​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ