លោក ត្រាំ ជួប​​​ពិភាក្សា​​ជាមួយ​លោក ឌូទែរតេ ស្រប​ពេល​ដែល​មាន​​ជំនួប​របស់​ក្រុម​មេដឹកនាំ​អាស៊ីអាគ្នេយ៍​

65

ហ្វីលីពីន៖ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ប្រធានាធិបតី​អាមេរិក​លោក ដូណាល់​ ត្រាំ ​បាន​លើក​ឡើង​​ពី​ទំនាក់ទំនង​ដ៏​មាន​​សារៈសំខាន់ ​​​ដែល​ធ្លាប់​មាន​​ជាមួយ​​សម​ភាគី​របស់​លោក​ គឺ​លោក​ រ៉ូឌ្រីហ្គូ ឌូទែរតេ​ ខណៈ​ដែល​​មេដឹកនាំ​​ទាំង​២ ​ដែល​មាន​ភាព​ចម្រូងចម្រាស​បាន​ជួប​​គ្នា​ចំ​ពេល​ដែល​មាន​កិច្ច​ប្រជុំ​​របស់​អាស៊ាន។​

 

ជំនួប​របស់​​មេដឹកនាំ​ទាំង​២ ​បាន​ធ្វើ​ឡើង​​តាម​ការ​​រំពឹង​ទុក ​​នៃ​ជំនួប​របស់​ក្រុម​មេដឹកនាំ​​អាស៊ី​អាគ្នេយ៍​នៅ​ក្នុង​ទីក្រុង​​ម៉ានីល ប៉ុន្តែ​​ក្រុម​សិទ្ធិមនុស្ស​​ក៏​បាន​ធ្វើ​ការ​ដាក់​​សំពាធ​​លើ​លោក ត្រាំ ផង​ដែរ​​​ឲ្យ​​ធ្វើ​ការ​​សង្កត់​ធ្ងន់​លើ​លោក​​ ឌូទែរតេ ដែល​ទាក់​ទង​​នឹង​បញ្ហា​​សង្គ្រាម​​ប្រឆាំង​នឹង​ថ្នាំ​ញៀន​​ប្រកប​ដោយ​ការ​បង្ហូរ​ឈាម​​ ដែល​បណ្ដាល​​ឲ្យ​មនុស្ស​រាប់​ពាន់​នាក់​បាត់​បង់​ជីវិត​នោះ​។ លោក ឌូទែរតេ ដែល​ធ្លាប់​​ប្រើ​ភាសា​មុត​ៗ​ជាមួយ​លោក​ ត្រាំ កាល​ពី​សប្ដាហ៍​មុន​នោះ​បាន​និយាយ​ថា ​លោក​នឹង​​ប្រាប់​លោក​ ត្រាំ ថា​ គួរ​តែ​​បញ្ឈប់​នូវ​ការ​​លើក​ឡើង​​ពី​បញ្ហា​​ ដែល​ចោទ​​ប្រកាន់​ពី​ការ​​រំលោភ​សិទ្ធិមនុស្ស​​​ត​ទៅ​ទៀត។ ប៉ុន្តែ​​នៅ​ពេល​ដែល​​អ្នក​កាសែត​សួរ​​អំពី​ទំនាក់ទំនង​​ទ្វេភាគី​ ដោយ​សង្កត់​ធ្ងន់​​ទៅ​លើ​បញ្ហា​​សិទ្ធិមនុស្ស​​ក្នុង​ប្រទេស​ហ្វីលីពីន​នោះ លោក​ ត្រាំ បាន​និយាយ​ថានេះ​មិន​មែន​ជា​សន្និសីទ​កាសែត​ទេ​ ហើយ​លោក​បាន​​ជៀសវាង​មិន​ឆ្លើយ​​នឹង​សំណួរ​ណា​មួយ​ឡើយ៕​
អត្ថបទ៖ មករា