បក្ស​ហ៊្វុនស៊ិនប៉ិច​ប្រកាន់​ជំហរ​ស្រប ​​តែនឹង​ធ្វើ​ការរិះគន់​បែប​ស្ថាបនា ​មិន​ផ្កាប់មុខ​ដូច​បក្ស​សង្គ្រោះ​ជាតិ

63

ភ្នំពេញ ៖ ​​អ្នកនាំពាក្យ​និង​ជា​អនុប្រធាន​គណបក្ស​រាជានិយម​ហ៊្វុនស៊ិនប៉ិច ​លោក ញ៉េប ប៊ុនជិន ​បានអះអាងថា​ គណបក្ស​របស់​លោក​ នឹងមិន​ធ្វើជា​គណបក្សប្រឆាំង​នោះឡើយ ​តែ​នឹង​ធ្វើ​ការរិះគន់​ភាព​អវិជ្ជមាន​មួយ​ចំនួន​ដើម្បី​ស្ថាបនា​ មិន​ធ្វើការ​ប្រឆាំង​ដូច​គណបក្ស​សង្គ្រោះ​ជាតិ​ តែងតែ​ធ្វើការ​ប្រឆាំង ​គ្មាន​ហេតុផល​នោះ​។

ថ្លែង​នៅក្នុង​សន្និសីទ​មួយ​នៅ​ថ្ងៃទី​១៤ ​ខែវិច្ឆិកា​ ឆ្នាំ​២០១៧​នេះ នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​រាជ​ធានី​ភ្នំពេញ អ្នកនាំពាក្យ​គណបក្ស​រាជា​និយម​មួយ​នេះ​ បាន​លើកឡើងថា ​គណបក្ស​សង្គ្រោះ​ជាតិ​នា​ពេល​កន្លងទៅ​បាន​ធ្វើកា​រ​ប្រឆាំង​រាជរដ្ឋាភិបាល​គ្រប់​រឿង ​ខណៈ​រាជរដ្ឋាភិបាល​មានការ ​អភិវឌ្ឍន៍ ​អ្វី​ក៏​ប្រឆាំង​ដែរ​ ក៏ប៉ុន្តែ​សម្រាប់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ​វិញ​គឺ​មិន​ធ្វើ​ដូច្នេះ​នោះឡើយ ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​នៅតែ​ជា​ដៃ​គូរ​ដ៏​ល្អ​ជាមួយ​គណបក្ស​កាន់អំណាច​ ដើម្បី​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន ​បន្ថែមទៀត​។

លោក ​ញ៉េប ប៊ុនជិន ​បាន​បន្តទៀតថា ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​ស្រលាញ់​សន្តិភាព ​និង​ភាព​រីកចំរើន របស់​ប្រទេស​នា​ពេល​បច្ចុប្បន្ន​ដូច្នេះ​គណបក្ស​មិន​ធ្វើ​អ្វី​ដូច​គណបក្ស​សង្គ្រោះ​ជាតិ​ដើរ ​តែ​ញុះញង់​ប្រជាពលរដ្ឋ​ខ្មែរ​ឲ្យ​មានការ​ស្អប់​រាជរដ្ឋាភិបាល​នោះឡើយ ​ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​ប្រជាពលរដ្ឋ ​ខ្មែរ​បោះឆ្នោត​ឲ្យ​រហូត​បាន​អាសន​៥៥​កៅអី​ក៏ប៉ុន្តែ​ក្រុម​ទាំងនោះ​ពុំ​ដែល​ធ្វើការ​បំរើ​ជាតិ​និង​ប្រជាជន​នោះ ឡើយ​ខណៈ​បាន​ត្រឹមតែ​ដើរ​ស្រែ​ក​ អួត​នេះ ​អួត​នោះ ​នៅ​ខាងក្រៅ​ជាដើម​នោះ​។

នៅក្នុង​សន្និសីទ​នោះដែរ​លោក ​ញ៉េប ប៊ុនជិន ក៏បាន​បដិសេធ​នូវ​ការ​លើកឡើង​របស់​លោក​លឺ​ឡាង​ស្រេង ​អតីតមន្ត្រី​ជាន់ខ្ពស់​គណ​បក្ស ហ៊្វុនស៊ិនប៉ិច ​ដែល​បច្ចុប្បន្ន​កំពុង​រត់​ចោលស្រុក ​បាន​ធ្វើការ​វាយ​ប្រហា​រ​ស​ម្តេច​ក្រុមព្រះ​តាមរយៈ​ប្រពន្ធ​ផ្សព្វផ្សាយ​នានា​ថា ​ទទួល​សំណូក ​នៅ​ទឹកប្រាក់​ចំនួន​១០​ម៉ឺន​ដុល្លារ​ក្នុង​តំណែង​អភិបាលខេត្ត​នីមួយៗ​ កាលពី​អំឡុងពេល​ ដែល​សម្តេចក្រុមព្រះ​ធ្វើជា​នាយករដ្ឋមន្ត្រី​ទី​១ ​ផងដែរ​។​តែ​យ៉ាងណាក៏ដោយ​លោក ញ៉េប ប៉ុន​ជិន​ បានប្រកាសថា ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​បានសម្រេច​ប្តឹង​លើ​បុគ្គល​លឺ ឡាង​ស្រេង​ មួយ​ករណី​ទៀត​ពី​បទ​បរិហារកេរ្តិ៍ ​ផងដែរ​។

បើតាម​លោក ញ៉េប ប៊ុនជិន បាន​បន្តទៀតថា​លោក ឡឺ ឡាង​ស្រេង ​កំពុងតែ​ដើរ​ញុះញង់​មតិ​ជាតិ និង​អន្តរជាតិ​ថា​ គណបក្ស​ហ៊្វុនស៊ិនប៉ិច​ ​រលាយ​រហូត​ដល់​សព្វថ្ងៃនេះ​ គឺ​ដោយសារតែ សម្តេច​ក្រុមព្រះ​នរោត្តម រណ ឬ​ទ្ធិ​ ក៏ប៉ុន្តែ​ផ្ទុយទៅវិញ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ​​រលាយ​គឺ​ដោយសារតែ​បុគ្គល​លឺ ឡាយស្រេង​ តែប៉ុណ្ណោះ​ខណៈ​ពួកគេ​បាន​ធ្វើ​រដ្ឋប្រហារ​សម្តេច​ក្រុមព្រះ​ ចេញពី​គណបក្ស​អស់​រយៈពេល​ជិត​១០​ឆ្នាំ នោះ​៕