ប៉េរូ​ហ្វឹកហាត់​ចុងក្រោយ​ត្រៀម​ជួប​នូវែលហ្សេឡង់​ដើម្បី​កៅអី World Cup លើកដំបូង​គិត​ពី​ឆ្នាំ1982

66

បាល់ទាត់៖ ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ប៉េរូ​ បាន​ធ្វើ​ការ​ហ្វឹកហាត់​ចុងក្រោយ​ថ្ងៃ​ចន្ទ​ម្សិល​ម៉ិ​ញ ​នៅ​ទីក្រុង Lima មុន​ការប្រកួត​កាត់សេចក្ដី​ជើង​ទី​ពី​រថា​ តើ​ក្រុម​ណាមួយ​នឹង​មាន​ឱកាស​ទៅ​រុស្ស៊ី​ឆ្នាំ​ក្រោយ​រវាង​ប៉េរូ​ និង​នូវែលហ្សេឡង់​។

​​ខ្សែ​ការពារ​ប៉េរូ​នឹង​ត្រូវ​សម្លឹង​ពី​សក្ដានុពល​ របស់​ខ្សែប្រយុទ្ធ​មុត​ស្រួច​របស់​ក្រុម​ភ្ញៀវ Chris Woods ដែល​ទំនងជា​នឹង​ចូល​លេង​បានការ​ប្រកួត​ស្អែក​នេះ​។ ​ខ្សែប្រយុទ្ធ​របស់ Burnley, Chris Woods មិន​បាន​ចូល​លេង​ឡើយ​ក្នុង​ការប្រកួត​ជើង​ទី​មួយ​នៅទីក្រុង Wellington ដោយសារ​របួស​សរសៃ​ពួរ​ ដែល​ធ្វើ​អោយ​គេ​អង្គុយ​នៅ​កៅអី​បំរុង​។ ​ចំណែក​ក្រុម​ពែ​រូ​នឹង​មិន​មាន​វត្តមាន Paolo Guererro ដែល​ជាប់​ពិន័យ ខណៈ​ដែល​ប៉េរូ​កំពុង​ព្យាយាម​បង្ហាញខ្លួន​នៅ World Cup លើកដំបូង​រាប់​ពី​ឆ្នាំ1982៕
​អត្ថបទ​៖​នាង សុភា​វុ​ធ​