Gianluigi Buffon ប្រកាស​ចូលនិវត្តន៍​ ក្រោយ​អ៊ីតាលី​មិនបាន​ទៅលេង World Cup ឆ្នាំក្រោយ​

104

បាល់ទាត់៖ ប្រធាន​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី Gianluigi Buffon បាន​ប្រកាស​ចូលនិវត្តន៍​ហើយ ក្រោយពី​ក្រុម​របស់​ខ្លួន​គ្មាន​លទ្ធភាព​ ឡើង​ទៅ​លេង​បាល់ទាត់​ពិភពលោក​នៅ​រុស្ស៊ី​ឆ្នាំ​បាន ក្រោយ​ការប្រកួត​កាលពី​យប់មិញ​ជើង​ទី​ពីរ​ស្មើគ្នា 0-0 និង​សរុប​ទាំងពីរ​ជើង​ស៊ុយអែត​ឈ្នះ 1-0​។​ភាព​ក្រៀមក្រំ​បាន​កើតមានឡើង​ សម្រាប់​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី​ហើយ Gianluigi Buffon បាន​បង្ហាញ​ពី​អារម្មណ៍​សោកសៅ ​ដែល​ខ្លួន​មិន​អាច​ជួយ​ក្រុម​របស់​ខ្លួន​បាន ដែល​នេះ​ជា​រឿង​ដែល​គ្រប់គ្នា​មិន​ជឿ​ថា ​អាច​កើតឡើង​ក្នុង​រយៈពេល 60​ឆ្នាំ​នៃ​ការ​បង្ហាញ​ខ្លួន​នៅ World Cup ប៉ុន្តែ​ពេលនេះ​វា​បាន​កើតឡើង​ទៅ​ហើយ​។​ កីឡាករ​វ័យ 39​ឆ្នាំ​រូប​នេះ​បាន​ចាប់​អាជីព​បាល់ទាត់​រយៈពេល​ 20​ឆ្នាំបង្ហាញខ្លួន​ឲ្យ​ក្រុម​ជម្រើស​ជាតិ​បាន 175លើក​។ Buffon ធ្លាប់​បាន​ជួយ​អ៊ីតាលី​កាលពី​ឆ្នាំ1997 ក្នុង​ការ​ទម្លាក់​រុស្ស៊ី 2-1 ក្នុង​វគ្គ​ជម្រុះ​។ ឆ្នាំ2006 ប្រវត្តិសាស្ត្រ​ថ្មី​បាន​កើត​ឡើង​ពេល Buffon ជួយ​ក្រុម​អ៊ីតាលី​ទម្លាក់​ជើង​ខ្លាំង​ឥន្ទ្រី​ដែក​អាល្លឺម៉ង់ ហើយ​ឈ្នះ​បារាំង​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដោយ​បាល់ 11​ម៉ែត្រ​កាត់ក្ដីក្រោយ​ស្មើ 1-1 រយៈពេល 120​នាទី​។

ឆ្នាំ2010 និង2014 អ៊ីតាលី​ធ្វើ​បាន​ល្អ​បំផុត​ត្រឹម​វគ្គ​បែងចែកពូ​ល ពេល​អាហ្វ្រិក​ខាងត្បូង និង​ប្រេ​ស៊ី​ល​ធ្វើជា​ម្ចាស់ផ្ទះ ហើយ​ឆ្នាំ2017 នេះ​វិញអ៊ីតាលី​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​ ក្រោម​ស្នា​ដៃ​ស៊ុយអែត​ទៀតទើប​ធ្វើ​ឲ្យ Buffon សម្រេចចិត្ត​ចូលនិវត្តន៍​ពី​បាល់ទាត់​តែ​ម្តង​ ដោយសារតែ​អ្នកចាំទី​របស់ Juventus រូប​នេះ​មិន​អាច​ជួយ​ក្រុម​ជម្រើស​ជាតិ​បាន ប៉ុន្តែ​គ្រប់គ្នា​មិនបាន​បន្ទោស Buffon នោះ​ទេ ព្រោះ​ការប្រកួត​តែង​តែ​មាន​ចាញ់ និង​ឈ្នះ​៕

​អត្ថ​ប​ទៈ ឈិ​ត រតនា