Nadal ចាញ់​ប្រកួត​ដំបូង ​ខណៈ ​Grigor Dimitrov ចាប់ផ្ដើម​ប្រកួត​ដំបូង​កម្មវិធី ATP Finals ជាមួយ​នឹង​ជ័យជំនះ​

55
កីឡាករ​លំដាប់​ទី​1 ពិភពលោក Rafael Nadal

តេន្នីស៖ ​កីឡាករ​លំដាប់​ទី​1 ពិភពលោក Rafael Nadal បាន​បើក​ទំព័រ ATP Finals មិនបាន​ល្អ​ទេ ​ក្រោយ​បរាជ័យ​ក្រោម​ថ្វីដៃ​កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក David Goffin 6-7(5-7), 7-6(7-4), 4-6​។ ​ការ​ពិត​ទៅ​កីឡាករ​អេ​ស្ប៉ា​ញ Rafael Nadal បង្ហាញខ្លួន​នៅ ATP Finals នេះ​ ខណៈ​ដែល​កំពុង​មាន​របួស​ជង្គង់​មិន​ទាន់​ជា​ស្រួលបួល បន្ទាប់ពី​ដក​ខ្លួន​ចេញពី Paris Masters ពាក់​កណ្ដាល​ផ្លូវ​។

កីឡាករ​​ប៊ុល​ហ្ការី Grigor Dimitrov

​​ដូច្នេះ Nadal ត្រូវការ​ជ័យជំនះ​ដាច់ខាត​នៅ​ថ្ងៃ​ពុធ​នេះ ​ដើម្បី​ឱកាស​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។ ​ចំណែក​មួយ​ប្រកួត​ទៀត​ក្នុង​ពូ​ល​នេះ​ដែរ កីឡាករ​វាយ​កូន​បាល់​សញ្ជាតិ​ប៊ុល​ហ្ការី Grigor Dimitrov បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ ATP Finals ជា​លើក​ដំបូង ខណៈ​ដែល​ចាប់ផ្ដើម​ជាមួយ​នឹង​ជ័យ​ជំនះ​លើ​កីឡាករ​អូទ្រីស Dominic Thiem នៅ​កីឡដ្ឋាន O2 Arena ទីក្រុង​ឡុង​ដ៍​។ ​នេះ​ជា​ប្រកួត​ដំបូង​ក្នុង​ពូ​ល Pete Sampras ខណៈ​ដែល Grigor Dimitrov គឺជា​កីឡាករ​ដំបូង​របស់​ប៊ុល​ហ្ការី​ក្នុង​រយៈ​ពេល 48ឆ្នាំ​ដែល​មាន​មុខ​ក្នុង​កម្មវិធី​នេះ​។

កីឡាករ​ស្វ៊ី​ស Roger Federer

​​កីឡាករ​លំដាប់​ទី​6 ពិភពលោក​រូប​នេះ​បាន​យកឈ្នះ Dominic Thiem ក្នុង​លទ្ធផល 2 សិត ០ ពិន្ទុ 6-3, 5-7 និង 7-5​។​ ​រីឯ​ពូ​ល Boris Becker កីឡាករ​ស្វ៊ី​ស Roger Federer និង Alexander Zverev សុទ្ធតែ​ឈ្នះ​ប្រកួត​ដំបូង​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ