គ ជ ប ត្រៀមខ្លួន​ក្នុងការ​អនុវត្ត​ច្បាប់​ក្រោយ តុលាការ​ពី​រំលាយ CNRP

96

ភ្នំពេញ ៖ ​មន្ត្រីជាន់ខ្ពស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ ជ ប ​បាន​ថ្លែង​អោយ​ដឹង​នៅ​ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០១៧​ថា គ ជ ប បាន​ត្រៀមខ្លួន​រួចហើយ​ក្នុង​ការ​អនុវត្ត​ច្បាប់​ក្រោយពី​តុលា​កំពូល​សម្រេច​រំលា​យ​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃទី ​១៦ ខែ វិច្ឆិកា ឆ្នាំ​២០១៧ នាពេល​ខាងមុខ​។

ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ ជ ប បានអោយដឹងថា ​គ ជ ប គឹ​ដើរ​តួនាទី​យ៉ាង​សំខាន់​ចំនួន​ពីរ គឺ គឺជា​អ្នក​អនុវត្ត​ច្បាប់ និង​ជា​អ្នក​ធ្វើតាម​បច្ចេកទេស​ដែល គ ជ ប ​បានរៀបចំ​ និង​អនុវត្ត​ទៅតាម​អ្វី​ដែល​តុលាការ​កំពូល​បានសម្រេច តែ​ក្នុង​ដំណាក់កាល​ពេលនេះ គជប ​នៅតែ​រក្សា​ការងារ​ដដែល​មិន​មាន​អ្វី​ប្រែប្រួល​នោះទេ ។

ឯកឧត្តម​បញ្ជាក់ទៀតថា គ ជ ប នឹង​នៅតែ​ដំណើរការ​ដដែល​បើ​ទោះបី​តុលាការ​កំពូល​សម្រេច​រំលាយ ឬ​ មិន​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ពុំ​មាន​រូសរើ ​សមាជិក​ឡើយ ​ព្រោះ​សមាជិក​ទាំងអស់​របស់ ​គ ជ ប បាន​លាលែង​ពី​សមាជិក​គណបក្ស​នយោបាយ ​និង​អង្គការ​សង្គម​ស៊ីវិល​អស់ហើយ ជា​ពិសេស គ ជ ប បាន​ប្រកាន់​ជំហរ​ស្របតាម​ច្បាប់រដ្ឋធម្មនុញ្ញ​ដែល​បាន​ចែងថា ​ប្រទេស​កម្ពុជា​ដើរ​តាម​សេរី ​និង​ពហុបក្ស​ អោយ​តែ​មាន​គណបក្ស​នយោបាយ​ចំនួន​ ពីរ​ចូលរួម​ប្រកួតប្រជែង​ ប្រកប​ណាស់ ​គ ជ ប នឹង​ដំណើរការ​របស់​ខ្លួន​ដដែល​។

តុលាការ​កំពូល​នឹង​បើកសវនាការ​លើ​សំណុំរឿង​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​នឹង​ថ្ងៃទី​១៦​ ខែ វិច្ឆិកា ឆ្នាំ​២០១៧ ​ដែល​ជាប់​ពាក់ព័ន្ធ​លើ​ករណី​លោក កឹម​ សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​បាន​តុលា​ចោទ​ពីបទ​ក្បត់ជាតិ ​ដោយ​ឃុបឃិត​ជាមួយ​បរទេស​ក្នុង​ការ​ផ្តួល​រំលំ​រាជរដ្ឋា​បាល​កម្ពុជា​ស្របច្បាប់​ក្នុង​ន័យ​ធ្វើ​បដិវត្ត ពណ៌​ ៕