សម្ដេច​តេជោ ​ហ៊ុន​ សែន​ អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​បូកបី ​លើក​ទី២​០

89

ភ្នំពេញ៖ សម្តេច​​តេជោ ​ហ៊ុន​ សែន បាន​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំកំ​ពូលកិច្ច​ប្រជុំកំពូល​អាស៊ាន-​បូក​បី​ ដែល​ធ្វើ​ឡើងនៅ​ Reception Hall, PICC ទីក្រុង​ម៉ានីល ​ប្រទេស​ហ្វី​លី​ពីន នៅ​ព្រឹក​ថ្ងៃទី១៤ ខែ​វិច្ឆិកា​ ឆ្នាំ​២០១​៧។


នៅ​ក្នុងកិច្ចប្រជុំកំពូល​នេះ​មានការ​យាង​ និង​អញ្ជើញចូ​ល​រួមពីបណ្ដាមេ​ដឹកនាំនៃ​ប្រទេស​អាស៊ាន​ និង​មេដឹកនាំ​ប្រទេស​បូកបី​ ចិន ​ជប៉ុន​ សាធារណ​រដ្ឋ​កូរ៉េ​។
នៅក្នុង​ពិធី​កិច្ចប្រជុំកំពូ​លនេះ ​មេដឹកនាំអា​ស៊ាន ​និង​ប្រទេស​បូក​បី បាន​ធ្វើ​ការពិភាក្សា​គ្នា​យ៉ាងយ​កចិត្កទុក​ដាក់​បំផុត ​ទៅ​លើការ​ខិត​ខំ​ប្រឹង​ប្រែងក្នុង​ការ​កសាង​តំបន់​អាស៊ាន ​និង​ប្រទេស​ជា​ដៃគូ ​សន្ទនា​របស់​អាស៊ាន​ទាំង​អស់​ ប្រកប​ដោយ​សុខ​សន្តិភាព​ ស្ថេរភាព ​សន្តិ​សុខ​ និង​ការអ​ភិវឌ្ឍប្រកប​ដោយ​ចីរភាព​។
នៅ​ក្នុងឱកាស​នេះ​ដែរ ​មេដឹក​នាំ​អាស៊ាន ​និង​មេដឹក​នាំ​នៃ​ប្រទេស​បូកបី​ បាន​ឯក​ភាព​គ្នា​ក្នុង​ ការ​ចេញ​នូវសេចក្តី​ថ្លែង​ការណ៍​ទី​ក្រុង​ម៉ានីល​ ស្តី​ពីខួប២០​ឆ្នាំ ​នៃ​ទំនាក់​ទំនង​អាស៊ាន​បូក​បី​ ស្តីពី​សន្តិសុ​ខ​ស្បៀង។
ថ្នាក់ដឹក​នាំ ​ឯក​ភាព​ពង្រឹង​ និង​ពង្រីក​បន្ថែម​ទៀត​នូវ​កិច្ច​សន្ទនា​ និង​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យសន្តិ​សុខ​ និង​នយោបាយ ​ទាំង​សន្តិសុ​ខប្រពៃណី ​ដូច​ដែល​មាន​ចែង​ក្នុង​ផែន​ការ​ការងារ​នៃកិច្ចសហ​ប្រតិបត្តិការ​អាស៊ានបូ​កបី​ (២០១៨-២០២២)​។
ថ្នាក់​ដឹក​នាំអា​ស៊ានបូ​ក៣ ​បាន​សម្តែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ចំពោះ​សកម្មភាព​បង្ក​ហេតុ​ និង​ការ​គំរា​មកំហែ​ងនាពេ​លថ្មីៗនេះ​ ជំរុ​ញឱ្យកូរ៉េ​ខាង​ជើង​ គោរព​តាម​កាតព្វ​កិច្ច​របស់​ខ្លួន​ជា​បន្ទាន់​ នូវ​រាល់​សេចក្តី​សម្រេចរប​ស់ក្រុមប្រឹក្សា​សន្តិសុ​ខអង្គកា​រសហប្រជា​ជាតិ​។
​ថ្នាក់ដឹកនាំបានគាំទ្រគំ​និតផ្តួច​ផ្តើម​ ដើម្បីធ្វើ​ឲ្យប្រ​សើរឡើង​នូវ​ទំនាក់ទំនង​រវា​ងកូរ៉េ​ទាំង​ពី​រ ឆ្ពោះ​ទៅ​ការបង្កើ​តឡើង​នូវ​សន្តិភា​ពក្នុងឧបទ្វីបកូរ៉េ និងបានកត់​សម្គាល់​នូវ​គំនិត​ផ្តួចផ្តើ​មចុង​ក្រោយ​ ដែល​បាន​ស្នើ​ឡើង​ដោយ​សាធារណរដ្ឋ​កូរ៉េ​ កាល​ពី​ថ្ងៃទី៦ ខែកក្កដា ​ឆ្នាំ​២០១៧​ នៅទីក្រុង​ប៊ែរ​ឡាំង​។ ថ្នា​ក់ដឹកនាំ​អាស៊ាន ​បាន​បញ្ជាក់​ឡើង​វិញ​នូវការ​ត្រៀម​ខ្លួន​ ដើម្បី​ដើរតួនាទី​ស្ថាបនា​ ក្នុង​ការ​រួមចំណែក​កសាង​សន្តិភាព​ និង​ស្ថិរ​ភាព​ នៅ​ឧបទ្វីបកូរ៉េ​៕