ប្រធាន​មន្ទីរ​សង្គមកិច្ច ៖ ជនអនាថា​ងាយ​រងគ្រោះ​នៅ​ភ្នំពេញ​នឹង​ត្រូវ​បាន​ដោះស្រាយ

37

ភ្នំពេញ ៖ បញ្ហា​ជនអនាថា និង​ចាស់ជរា ដែល​តែងតែ​ដើរ​សុំទាន និង​នៅ​តាម​ដង​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ នឹង​ត្រូវ​ដោះស្រាយ គិតគូរ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត ចំពោះ​ការ​ស្ដារ​នីតិ​សប្ប​ទារ និង​ទំនុកបម្រុង​ដល់​គាត់​ទាំងនោះ​។​

ការ​គិតគូរ​អំពី​ការ​ដោះស្រាយ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត ចំពោះ​ការស្ដារ​នីតិ​សប្ប​ទារ និង​ទំនុកបម្រុង​ដល់​ជនអនាថា និង​ចាស់ជរា​ក្នុង​រាជធានី​ភ្នំពេញ​ត្រូវ​បាន​លើកឡើង​សម្រាប់​ការចូល​កាន់​តំណែង​ថ្មី​ជា​ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ ពី​សំណាក់​លោកស្រី មុំ ចាន់​ដា​នី ដែល​ទើប​ចូលកាន់​តំណែង​ថ្មី​នេះ​ជំនួស​លោក សន សុផល ដែល​ត្រូវ​សម្រួល​ទៅកាន់​ភារកិច្ច​ថ្មី​។​

ការប្រកាស​ចូលកាន់​តំណែង​ជា​ប្រធាន​មន្ទីរ​សង្គមកិច្ច​នេះ​ធ្វើឡើង​នា​រសៀល​ថ្ងៃទី​១៤ វិច្ឆិកា ឆ្នាំ​២០១៧​នេះ​នៅ​សាលា​រាជធានី​ក្រោម​អធិបតីភាព​ឯកឧត្ដម វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា ឯកឧត្ដម ម៉ប់ សារិន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​

ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បានលើកឡើង​ថា ការប្រកាស​តែងតាំង​នេះ ធ្វើឡើង​ជាធម្មតា ទៅតាម​នីតិវិធី​វិធី នៃ​ច្បាប់ ជាក់ស្តែង​សម្រាប់​ពេលនេះ គឺ​បានប្រកាស់​តែងតាំង​លោកស្រី មុំ ចាន់​ដា​នី ជា​ប្រធាន​មន្ទីរ​សង្គមកិច្ច អតីតយុទ្ធជន​និង​យុវនីតិសម្បទា​រាជធានី​ភ្នំពេញ ជំនួស​លោក​សន សុផល។ ដូច្នេះ​លោកស្រី​ប្រធាន​មន្ទីរ​ថ្មី ត្រូវ​យកចិត្តទុកដាក់ ប្រកបដោយ​ជោគជ័យ និង​សហការ​ការ សាមគ្គីភាព​អោយបាន​ល្អ ដើម្បី​ជម្រុញ​ឲ្យ​មន្ទីរ​នេះ​កាន់តែ​ទទួលបាន​ការគាំទ្រ មាន​ជំនឿ​ជឿ​ទុកចិត្ត​ថែមទៀត​។​

លោកស្រី មុំ ចាន់​ដា​នី បាន​ឡើង​ធ្វើ​ការប្តេជ្ញាចិត្តថា លោកស្រី​នឹង​យក​អស់​កម្លាំងកាយ​ចិត្ត​បម្រើ​កា​រងារ​ជូន​ប្រជាព​រដ្ឋ និង​បង្កើន​ការងារ​អោយបាន​ទ្វេដង ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ កងកម្លាំង ប្រដាប់​អាវុធ ដើម្បី​អនុវត្ត​គោលនយោបាយ​ភូមិ សង្កាត់​អោយ​មាន​សុវត្ថិភាព​។​

​​​ឯកឧត្ដម វង សូត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន ​និង​យុវនីតិសម្បទា ​បាន​មានប្រសាសន៍​ជំរុញ​ឲ្យ​ប្រធាន​មន្ទីរ​ថ្មី​ត្រូវ​ខិតខំ​បំរើកា​រងារ និង​គិតគូរ​ពី​ការ​ដោះស្រាយ​បញ្ហា​សង្គមកិច្ច​នេះ​ឲ្យ​កាន់តែ​ប្រសើរ ព្រោះ​ភ្នំពេញ​បញ្ហា​ជនអនាថា គឺជា​រឿង​ក្ដៅ​មួយ​ដែល​ត្រូវ​ដោះស្រាយ ហើយ​ការងារ​នេះ​សង្ឃឹមថា​ប្រធាន​មន្ទីរ​ថ្មី​នឹង​អាច​ធ្វើ​បាន​៕​