កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ទី ​៣១ ​គឺ​បាន​បញ្ចប់​ហើយ​

68

ភ្នំពេញ៖ កិច្ច​ប្រជុំកំ​ពូលអាស៊ាន​លើក​ទី៣១​ គឺ​បាន​បញ្ចប់​ហើយ​ដែល​ទទួល​បាន​នូវ​លទ្ឋ​ផល​ជា​ទីពេញ​ចិត្ត​នៃ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ទាំង​អស់​។


លទ្ឋ​ផល​ដែល​សម្រេច​បាន​ទាំ​ងនេះ​គឺបាន​មក​ពី​ការ​ជជែក​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​គ្នាដើម្បី​រក​ផល​ប្រយោជន៍​រួម​ទាំង​ក្នុង​កម្រិត​តំបន់​ និង​ក្នុង​កម្រិត​ពិភព​លោក​ទាំង​មូល​ផង​ដែរ​។
នៅ​ថ្ងៃប​ញ្ចប់​នៃកិ​ច្ចប្រជុំកំពូល ​គឺ​ប្រមុខ​ដឹក​នាំអា​ស៊ានទាំង​១០​ ( Brunei, Cambodia, Indonesia, Laos​, Malaysia,​ Myanmar,​ Philippines,​ Singapore,​ Thailand ​និង ​Vietnam)​ បាន​ឯក​ភាព​គ្នា​ចុះហត្ថ​លេខាលើ​កិច្ច​ព្រម​ព្រៀង​ការ​ពារ​ពល​ករ​ចំណា​កស្រុក​ (Agreement​ on​ th​e Protectio​n of​ Migrant​ Workers’​ Rights.​)ដែល​សព្វ​ថ្ងៃ​នេះ​មាន​ប្រមាណ​ជាង​១០លាន​នាក់​នៅក្នុ​ងប្រទេស​តំបន់​អាស៊ាន ​។ ចំពោះ​កិច្ច​ប្រជុំកំពូល​អាស៊ាន​សម្រាប់​ឆ្នាំ ​២០១៨ ​គឺ​នឹង​រៀប​ចំដោ​យប្រទេស​សិង្ហ​បូ​រី៕