សម្តេច​តេជោ ​ហ៊ុន​ សែន​ ដឹក​នាំគណៈប្រតិភូចេញ​ពីហ្វីលី​ពីន ​ឆ្ពោះម​កកាន់​កម្ពុជា​នៅ​ព្រឹក​នេះ

65

ហ្វីលីពីន៖ នៅ​ព្រឹក​ថ្ងៃទី១៥ ​ខែវិច្ឆិកា​នេះ ​សម្តេច​តេជោ ​ហ៊ុន ​សែន ​បាន​ដឹក​នាំគណៈ​ប្រតិភូ​ជាន់​ខ្ពស់​ចេញ​ពីហ្វីលី​ពីន​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​កម្ពុជា​វិញ ​បន្ទាប់​ពីបា​នមកចូលរួម​ប្រជុំសំ​ខាន់ៗ​ចំនួន​២ ​គឺ​ APEC ​នៅ​វៀតណាម ​និង​ប្រជុំកំ​ពូលអា​ស៊ានលើក​ទី ៣១ ​នៅ​ប្រទេស​ហ្វីលីពីន​ ដែល​បាន​បញ្ចប់​ទៅដោយលទ្ធ​ផល​ល្អ។


កិច្ចប្រជុំ​ដ៏សំខាន់​នោះ​បាន​ផ្តល់​នូវផលប្រយោជន៍​ជាច្រើនដល់​ប្រជាជាតិ​ទាំង​អស់​នៃ​ប្រទេសជា​សមាជិក​អាស៊ាន ​ក្នុង​នោះ​ក៏មានឯក​សារព្រមព្រៀង​មួយដ៏​សំខាន់​បំផុតដែល​បានចុះ​ហត្ថ​លេខា​ដោយ​ប្រមុខដឹក​នាំ​អាស៊ាន​ ដើម្បី​ការ​ការ​ពារ​សិទ្ឋិ​ពលករ​ចំណាក​ស្រុក​អាស៊ាន​ ឱ្យ​មាន​សិទ្ឋិសេរីភាព​កាន់​តែទូលំទូ​លាយ​ក្នុង​ការស្វែង​រក​ការងារធ្វើនៅក្នុ​ងចំណោម​ប្រទេស​អាស៊ា​នទាំង​១០​ ដោយ​គ្មាន​ការ​ភិត​ភ័យ​អ្វីឡើយ​។
ប្រទេស​អាស៊ាន​ទាំង១០ ​យើង​រួម​សុខ​រួម​ទុក្ខជា​មួយគ្នា ​និង​រីក​ចម្រើន​ទៅមុ​ខជាមួ​យគ្នា ​ដោយ​មិន​ទុកប្រទេ​សណាឱ្យ​នៅពីក្រោយ​ឡើយ​។
ទន្ទឹម​នឹង​នោះ ​ក៏យើង​មិន​ជ្រៀត​ជ្រែក​ការងារផ្ទៃ​ក្នុង​របស់​ប្រទេស​ណាឡើ​យ ប៉ុន្តែ​យើង​រួមគ្នាដោះស្រា​យបញ្ហានានា​ដោយ​សន្តិវិធី​ដែល​នាំម​កនូវ​វិបុលភាព​ និង​សន្តិ​ភាព៕