មនុស្ស​ ៦​នាក់​បាត់​បង់​ជីវិត​ និង​រាប់​សិប​នាក់​​រង​របួស​ក្នុង​ការ​​បំផ្ទុះ​​​គ្រាប់​បែក​អត្តឃាត​នៅ​ភាគ​ខាង​​ត្បូង​​​​​ទីក្រុង​​​អាដែន​​

43

យេមែន៖ យ៉ាង​ហោច​ណាស់​​មនុស្ស ៦​នាក់​បាន​បាត់​បង់​ជីវិត​​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ នៅ​ពេល​ដែល​​ការ​បំផ្ទុះ​​រថយន្ត​អត្តឃាត​មួយ​គ្រឿង​​ បាន​វាយប្រហារ​​មូលដ្ឋាន​មួយ​​កន្លែង​​ប្រើប្រាស់​ដោយ​​កង​កម្លាំង​​សន្តិសុខ​ ​ក្នុង​តំបន់​មួយ​​កន្លែង​​នៅ​ភាគ​ខាង​ត្បូង​​​ ទីក្រុង​កំពង់ផែ​អាដែន​​នៃ​ប្រទេស​យេមែន​ ហើយ​អ្នក​ស្រុក​បាន​និយាយ​ថា ​​​ការ​វាយប្រហារ​នេះ​ត្រូវ​បាន​អះអាង​​ទទួល​ខុស​ត្រូវ​​ដោយ​​​ក្រុម​រដ្ឋ​អ៊ីស្លាម។

មនុស្ស​​រាប់​សិប​នាក់​​ទៀត​​ ដែល​មាន​​ទាំង​ជន​ស៊ីវិល​មួយ​ចំនួន​ផងត្រូវបាន​រង​របួស ​​ក្នុង​ការ​វាយប្រហារ​​នេះ​ដែល​បាន​កើត​ឡើង​ ​នៅ​ក្រៅ​ជំរំ​​មួយ​កន្លែង​​​ដែល​ប្រើប្រាស់​ដោយ​​កង​សន្តិសុខ​ នៅ​ក្នុង​តំបន់​​ដែល​បាន​​រៀប​ចំ​​ដោយ​ក្រុម​កម្លាំង​ចម្រុះ ​ដឹក​នាំ​ដោយ​អារ៉ាប់ប៊ីសាអូឌីត​ដែល​ប្រយុទ្ធ​ប្រឆាំង​​ ក្រុម​​ឧទ្ទាម​​ហួរទី​​ក្នុង​ប្រទេស​យេមែន។ ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​​បាន​​កេង​ចំណេញ​​ លើ​​​សង្គ្រាម​​ស៊ីវិល​​មួយ​​ឡើង​ដែល​​បាន​ផ្ដើម​ឡើង​ក្នុង​ឆ្នាំ​២០១៥ ដើម្បី​ព្យាយាម​​​បង្កើន​ឥទ្ធិពល​របស់​ពួក​​គេ​ និង​ដណ្ដើម​​​យក​ទឹក​ដី​​ធ្វើ​ទី​តាំង​​ឈរ​ជើង ​នៅ​ក្នុង​ប្រទេស​ក្រីក្រ​មួយ​នេះ​ ដែល​ស្ថិត​​នៅ​ភាគ​ខាង​ត្បូង​ឧបទ្វីប​អារ៉ាប់​ នៅ​ជិត​ប្រទេស​អារ៉ាប៊ីសាអូឌីត​នាំ​ចេញ​​ប្រេង​​ធំ​បំផុត ​នៅ​លើ​ពិភពលោក។

អ្នក​ស្រុក​បាន​និយាយ​ថា ជន​បំផ្ទុះ​​គ្រាប់​បែក​អត្តឃាត​​ ២​នាក់​បាន​​ធ្វើ​ការ​វាយប្រហារ​​នេះ​ ប៉ុន្តែ​​រដ្ឋ​អ៊ីស្លាម​​ដែល​អះអាង​​ទទួល​ខុស​ត្រូវ ​​ចំពោះ​ការ​វាយប្រហារ​​នេះ​បាន​និយាយ​ថា ​មាន​​តែ​​អ្នក​វាយប្រហារ​​អត្តឃាត​ម្នាក់​គត់​ដែល​​ពាក់ព័ន្ធ​​​គឺ​ អាប៊ូហាចា អាល់អាដានី៕​

អត្ថបទ៖ រិទ្ធី