នី​ហ្សេ​រី​យ៉ា​តាម​ពីក្រោយ​យកឈ្នះ​អា​ហ្ស​ង់​ទីន 4-2 ក្នុង​ជំនួប​មិត្តភាព​

85

បាល់ទាត់៖ ​ក្រុមបាល់ទាត់​នី​ហ្សេ​រី​យ៉ា​បាន​ធ្វើ​ឲ្យ​ពិភពលោក​ភ្ញាក់ផ្អើល បន្ទាប់​ពី​តាម​ពីក្រោយ 2-0 ដើម្បី​យកឈ្នះ​អា​ហ្ស​ង់​ទីន 4-2 ក្នុង​ជំនួប​មិត្តភាព​នៅ​ទីក្រុង Krasnodar ប្រទេស​រុស្ស៊ី​។

​​ការប្រកួត​ដែល​គ្មាន Lionel Messi ក្រុម​អា​ហ្ស​ង់​ទីន​បាន​នាំមុខ​មុន​ដោយ Ever Banega នាទី​ទី28 មុន​ពេល Sergio Aguero បន្ថែម​គ្រាប់​ទី​ពីរ​នាទី​ទី36 តែ​ខ្សែប្រយុទ្ធ Leicester City, Kelechi Iheanacho តប​បាន​មួយ​គ្រាប់​វិញ បញ្ចប់​វគ្គ​ទី​មួយ​អា​ហ្ស​ង់​ទីន​នាំមុខ 2-1​។ ​ចូល​វគ្គ​ទី​ពីរ​នី​ហ្សេ​រី​យ៉ា​ជា​ក្រុម​មាន​ប្រៀប​ បន្ទាប់ពី​កីឡាករ​របស់ Arsenal, Alex Iwobi តាម​ស្មើ​បាន​សំរេច​នៅ​នាទី​ទី52​។ មិន​ត្រឹមតែ​តាម​ស្មើ​ពីរ​នាទី​បន្ទាប់មក​នី​ហ្សេ​រី​យ៉ា​ក៏​នាំមុខ​លើកដំបូង​ដោយ Brian Idowu មុន​ពេល​ដែល Alex Iwobi ដដែល​រក​បាន​គ្រាប់​ទី​ពីរ​របស់​ខ្លួន​នាទី​ទី73 និង​ជា​គ្រាប់​ធានា​ជ័យជំនះ​អោយ​នី​ហ្សេ​រី​យ៉ា​យកឈ្នះ​អា​ហ្ស​ង់​ទីន​ 4-2៕
​អត្ថបទ​៖​នាង សុភា​វុ​ធ