សហភាព​អឺរ៉ុប​​បាន​បញ្ជាក់​ពី​ការ​ប្ដេជ្ញា​​របស់​ខ្លួន​ដើម្បី​​ធ្វើ​ការ​ជាមួយ​​ប្លុក​អាស៊ាន​​ក្នុង​ការ​ប្រយុទ្ធ​​ប្រឆាំង​​នឹង​ពួក​​ជ្រុល​និយម​

45

អឺរ៉ុប៖ អំឡុង​​ពេល​កិច្ច​ប្រជុំ​​ជាមួយ​​សមាគម ​នៃ​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​​កាល​ពី​ថ្ងៃ​អង្គារ​​​ម្សិលមិញ​ ប្រធាន​គណៈកម្មការ​អឺរ៉ុប​លោក ហ្សង់ក្លោត យុងឃើរ បាន​បញ្ជាក់​ថា ការ​ប្ដេជ្ញា​​របស់​​សហភាព​​អឺរ៉ុប​​​គឺ​ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង ​​នឹង​ពួក​ជ្រុល​និយម​​​​ហិង្សា​​នៅ​តំបន់​អាស៊ីអាគ្នេយ៍។

លោក យុងឃើរ បន្ត​ទៀត​ថា មនោគមន៍​វិជ្ជា​ភេរវជន​​បាន​រាល​ដាល​​​នៅ​ទូទាំង​​ទ្វីប​​។ ដូច្នេះ​សហភាព​អឺរ៉ុប​​អាច​ជួយ​​​សម្រាល​ការ​គំរាម​កំហែង​​នេះ​បាន​ ប្រសិន​​បើ​យើង​​ធ្វើ​ការ​​រួម​គ្នា​​, ចែក​រំលែក​​ព័ត៌មាន​គ្នា​​ស្តី​ពី​ជន​សង្ស័យ​ ហើយ​នឹង​​បញ្ហា​ដែល​​ពាក់​ព័ន្ធ​​ផ្សេង​ៗ​ទៀត។ ការ​វាយប្រហារ​​ថ្មី​ៗ​ដែល​​ធ្វើ​ឡើង​​ដោយ​ពួក​សកម្ម​ប្រយុទ្ធ​​ គាំទ្រ​ពួក​​រដ្ឋ​អ៊ីស្លាម​​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន ត្រូវ​បាន​​គេ​លើក​ឡើង​​ជា​ការ​ព្រួយ​បារម្ភ​​ស្ដី​ពី​សន្តិសុខ​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ហើយ​ភ្លាម​ៗ​នោះ​ដែរ​​ហ្វីលីពីន, ម៉ាឡេស៊ី និង​ឥណ្ឌូនេស៊ី ត្រូវ​តែ​បង្កើត​​ឲ្យ​មាន​ការ​ល្បាត​​ព្រំដែន​​នៅ​លើ​ដែន​ទឹក​​របស់​ខ្លួន​ ដើម្បី​ប្រយុទ្ធ​នឹង​​ពួក​បះបោរ​​ឆ្លង​កាត់​ព្រំដែន៕​​​

អត្ថបទ៖ មករា