នាយករដ្ឋមន្ត្រី​អង់គ្លេស​​ចោទ​ប្រកាន់​​ប្រទេស​រុស្ស៊ី​ថា​ កំពុង​ឈ្លានពាន​​ផ្នែក​យោធា និង​ជ្រៀត​ជ្រែក​​ការ​បោះ​ឆ្នោត​

45

អង់គ្លេស៖ នាយករដ្ឋមន្ត្រី​​អង់គ្លេស​​លោក​ស្រី​ តេរេសា មេ បាន​​មាន​ប្រសាសន៍​​កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ថា រដ្ឋាភិបាល​​របស់​​លោក​ស្រី​នឹង​នៅ​តែ​​រក្សា​​ការ​ប្ដេជ្ញា​​របស់​ខ្លួន​ដើម្បី​ការពារ​អឺរ៉ុប​ បន្ទាប់​ពី​អង់គ្លេស​​ចាក​ចេញ​ពី​​សហភាព​អឺរ៉ុប ខណៈ​ដែល​លោក​ស្រី​បាន​ចោទ​​ប្រទេស​រុស្ស៊ី​ថា ជា​អ្នក​ឈ្លាន​ពាន​​​ផ្នែក​យោធា​ និង​​ជ្រៀតជ្រែក​​ការ​​បោះ​ឆ្នោត​នោះ។

នៅ​ក្នុង​​បទ​អន្តរាគមន៍​មួយ​នៅ​​ឯ​វិមាន​ Guildhall ក្នុង​សង្កាត់​​ហិរញ្ញវត្ថុ​ក្រុង​ឡុងដ៍​​ លោក​ស្រី​ មេ បាន​ចោទ​ប្រទេស​រុស្ស៊ី​ថា ​​កំពុង​ញុះញង់​​ឲ្យ​មាន​​អំពើ​ហិង្សា​​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន​ ហើយ​​បាន​រំលោភ​​ដែន​អាកាស​​របស់​ប្រទេស​ជា​ច្រើន​នៅ​អឺរ៉ុប​ ហើយ​នឹង​​កំពុង​បង្កើន​​យុទ្ធនាការ​​វាយប្រហារ​​ Cyber តាម​ប្រព័ន្ធ​ Internet ទៀត​ផង។ ​លោក​ស្រី​ថែម​ទាំង​ចោទ​រុស្ស៊ី​ថា ​បាន​ជ្រៀត​ជ្រែក​​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ ហើយ​នឹង​ការ​ចូល​រួម​​​លួច​ទិន្នន័យ​របស់​ក្រសួង​ការពារ​ដាណឺម៉ាក និង​សភា​អាល្លឺម៉ង់​ ហើយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​​របស់​រុស្ស៊ី​​ក៏​បាន​​ផលិត​នូវ​រឿង​ក្លែងក្លាយ​ជា​ច្រើន​ និង​បាន​​ផុស​រូប​ថត​​ជា​ច្រើន​សន្លឹក​​ ដែល​ជា​ការ​ប៉ុនប៉ង​មួយដើម្បី​ធ្វើ​ឲ្យ​ខូច​ដល់​ស្ថាប័ន​បស្ចិម​ប្រទេស​៕​​​

អត្ថបទ៖ មករា