​មួយ​គ្រាប់​របស់​កីឡាករ​ Lars Stindl ធ្វើ​ឲ្យ​អាល្លឺម៉ង់​ស្មើគ្នា​ជាមួយ​បារាំង 2-2

69

បាល់ទាត់៖ ​កីឡាករ​នៃ​សមាជិក​ក្រុម Borussia Mönchengladbach វ័យ ២៩ឆ្នាំ Lars Stindl ជា​អ្នក​ស្រោចស្រង់​លទ្ធផល 2-2 នៅ​ចុង​ម៉ោង​មាន​របួស​ដើម្បី​យក​ស្មើ​វិញ​ជាមួយ​ក្រុម​បារាំង 2-2 នៅក្នុង​កីឡដ្ឋាន​នាទី​ក្រុង Cologne ក្រោម​ក្រសែភ្នែក​ទស្សនិកជន​ជិត​ ៤​ម៉ឺន​នាក់។​​កីឡាករ​ខ្សែប្រយុទ្ធ​ជួរមុខ​របស់​កាំភ្លើង​ធំ Arsenal សញ្ជាតិ​បារាំង Alexandre Lacazette ជា​អ្នក​អូស​បាល់​ស៊ុត​ដើម្បី​បើក​ការ​នាំ​មុខ​មុន 1-0 ឲ្យ​អ្នកគាំទ្រ​ម្នាក់​ផ្ទះ​ខឹង​សម្បារ​ជា​ខ្លាំង​នៅ​នាទី​ទី​៣៣ និង​បញ្ចប់​ការប្រកួត​វគ្គ​ទី​១​ បណ្ដោះអាសន្ន​ម្ចាស់ផ្ទះ​អាល្លឺម៉ង់​០ ភ្ញៀវ​បារាំង​១​។ ​ងាក​មក​ទស្សនា​ការ​ប្រកួត​នៅ​ក្នុង​វគ្គ​ទី​២ ​បន្ត​វិញ​ អាល្លឺម៉ង់​ក្រោម​ការដឹកនាំ​ដោយ​គ្រូ​បង្វឹក​សម្បូរ​ទៅ​ដោយ​បទពិសោធន៍ Joachim Loew អាច​វាយបក​តាម​ស្មើ 1-1 ពី​កីឡាករ​ខ្សែប្រយុទ្ធ Timo Werner របស់​សមាជិក​ក្រុម RB Leipzig វ័យ ២១​ឆ្នាំក្រោយ​កា​រ​បញ្ជូន​ពី Mesut Ozil តែ​បារាំង​ក៏​អា​ចរក​គ្រាប់​នាំមុខ​ជាថ្មី​ម្តង​ទៀត ​ដោយ​កីឡាករ​អតីត​កីឡាករ​ក្រុម Lyon, Alexandre Lacazette វ័យ ២៦ឆ្នាំ​ដដែល​លើក​នេះ​បញ្ជូន​ចេញពី Kylian Mbappe នាទី​ទី71 ហើយ​ការប្រកួត​ស្ទើរ​តែ​បញ្ចប់​ទៅ​ហើយ ប៉ុន្តែ​កីឡាករ Lars Stindl ចេញមុខ​មក​ក្លាយ​ជា​វិ​រៈ​បុរស​អាល្លឺម៉ង់​នៅ​មិត្តភាព​នេះ ​ដោយ​ស៊ុត​គ្រាប់​យក​ស្មើ 2-2 នៅ​នាទី​ម៉ោង​បន្ថែម​មាន​របួស 90+3 បាន​យ៉ាង​ល្អ​បញ្ចប់​ការប្រកួត​ក្រុម​ទាំង​ស្មើគ្នា 2-2។

​​គួរ​រំលឹក​ថា ​កាលពី​យប់​ម៉ិ​ញ​នេះ​ក្រោម​ការដឹកនាំ​ពី​គ្រូ​បង្វឹក​បារាំង​លោក Didier Deschamps មិនបាន​ដាក់​កីឡាករ​ខ្សែប្រយុទ្ធ AT Madrid, Antoine Griezman ក្នុង​ជម្រើស ​១១​នាក់​ដំបូង​នោះ​ទេ​ដោយ​លោក​បាន​រើស Anthony Martial និង​ខ្សែប្រយុទ្ធ​វ័យក្មេង Kylian Mbappe ជំនួស​វិញ៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ