អាជ្ញាធរ​ឥណ្ឌូនេស៊ី​ជួយ​ជម្លៀស​ក្រុម​អ្នកភូមិ​ប៉ា​ពួ ក្រោយ​រង​ការ​បាញ់​ប្រហារ​ពី​ក្រុម​ឧទ្ទាម​

76

ឥណ្ឌូនេស៊ី៖ ​កងកម្លាំង​សន្តិសុខ​ឥណ្ឌូនេស៊ី​ក្នុង​ភូមិ​ប៉ា​ពួ​ បាន​ជម្លៀស​ប្រជាពលរដ្ឋ​ពិសេសស្ត្រី ​និង​កុមារកាលពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ ក្រោយ​រង​ការ​បាញ់​ប្រហារ​ជា​បន្តបន្ទាប់តាំងពី​ពាក់កណ្ដាល​ខែ​សីហា​មក ដែល​ធ្វើ​ឲ្យ​មនុស្ស​យ៉ាងហោចណាស់​ ៧​នាក់​រង​របួស ​និង​មន្ត្រី​នគរបាល​ម្នាក់​បាត់បង់​ជីវិត​។

 

​​ក្រុមភៀសខ្លួនចេញពី​ភូមិ​នានាដែល​ត្រូវ​បាន​ឃុំខ្លួនដោយក្រុមឧទ្ទាម ត្រូវ​គេ​ដឹកជញ្ជួនទៅ​កាន់​មន្ទីរពេទ្យ​មួយ​ក្នុង​តំបន់​អណ្ដូងរ៉ែ ដែល​គ្រប់គ្រង​ដោយក្រុមហ៊ុន​អាជីវកម្ម​រ៉ែរបស់អាម​រិ​ក ហ្វ្រី​ផត ម៉ាក់​ម៉ូ​រ៉ា​ន​អ៊ីង (Freeport-McMoRan Inc) ជាទី​ដែល​ក្រុមបំបែក​ខ្លួនប្រដាប់អាវុធ​ពាក់ព័ន្ធ​ជាមួយ ក្រុម​ចលនាសេរីប៉ា​ពួ (OPM) កំពុង​បង្ខាំង​មនុស្សប្រមាណ ១​ពាន់​នាក់មិន​ឲ្យ​ចាកចេញ។​ ​អំពើ​ហិង្សា​នេះ​បានធ្វើ​ឲ្យ​មាន​ក្ដី​បារម្ភ​ លើ​ផ្នែក​សន្តិសុខ​កាន់​តែ​ខ្លាំងក្លានៅ​ជុំវិញជាង ​៥​ឆ្នាំមុន​។ ក្រុម​បំបែក​ខ្លួន​ទាហាន​រំដោះ​ជាតិប៉ា​ពួខាងលិចហៅ​កាត់​ថា (TPN-OPM) ដែល​ជា​ក្រុម​មួយ​មាន​ខ្សែ​បណ្ដាញ​ជាមួយចលនាសេរី​ប៉ា​ពួបាន​និយាយ​ថា ខ្លួន​កំពុង​ធ្វើសង្គ្រាម​ជាមួយនគរបាលយោធា និងក្រុមហ៊ុន​ហ្វ្រី​ផត។​ ប៉ុន្តែ​ភ្លាមៗ​គេ​នៅ​មិន​មិនទាន់​ច្បាស់​ថា​តើ​ក្រុម TPN-OPM នេះ​ជា​អ្នក​នៅ​ពីក្រោយការ​បាញ់​ប្រហារនេះ ឬ​យ៉ាងណា​នោះ​ទេ​៕
អត្ថបទ៖ សុខ​មាន