ព្រះមហាក្សត្រ​ និងសម្តេចម៉ែ ​ស្តេចយាង​សម្ពោធ​មជ្ឈមណ្ឌល​ព័ត៌មាន ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា

42

ភ្នំពេញ ៖ សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន ​ប្រធាន​កាក​បាទ​ក្រហមកម្ពុជា ​​នៅ​ព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ​ឆ្នាំ២០១៧​ បាន​អមព្រះដំណើរ​យាង​របស់ព្រះករុណា ​ព្រះមហាក្សត្រ​ ព្រះបាទ​ សម្តេច​ព្រះបរមនាថ ​នរោត្តម ​សីហមុនី​ ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា ​និង​សម្តេច ព្រះ​មហាក្សត្រី ​នរោត្តម មុនិនាថ ​សីហនុ ​ព្រះប្រធាន​កិត្តិយសកាក​បាទ​ក្រហម​កម្ពុជា​ ស្តេចយាង​ជា​ព្រះរាជវត្តមាន​ដ៏មហាថ្លៃថ្លា​ ក្នុង​ព្រះរាជពិធីអបអរសាទរអនុស្សាវរីយ៍២៥ឆ្នាំ​ នៃការ​បង្កើត​មន្ទីរ​ពេទ្យគន្ធបុប្ផា ​និង​សម្ពោធ​មជ្ឈមណ្ឌលព័ត៌មាន​ មន្ទីរពេទ្យគន្ធ​បុប្ផា៕