រុស្សី​តាម​ស្មើ​អេ​ស្ប៉ា​ញ​ដើម្បី​យក​លទ្ធផល 3-3 នៅ​ជំនួប​មិត្តភាព​អន្តរជាតិ​ត្រៀម World Cup ឆ្នាំ​ក្រោយ​

38

បាល់ទាត់៖ ​បេក្ខភាព​ម្ចាស់ផ្ទះ​រៀបចំ World Cup ឆ្នាំក្រោយ​រុស្សី​បាន​ទាមទារ​យក​លទ្ធផល​ស្មើគ្នា 3-3 ជាមួយ​ក្រុម​គោ​ជល់​អេ​ស្ប៉ា​ញ​ នៅ​ជំនួប​មិត្តភាព​រាត្រី​ថ្ងៃ​អង្គារ​យប់​ម៉ិ​ញ​នេះ​នៅ​ក្នុង​កីឡដ្ឋាន Saint Petersburg ប្រទេស​រុស្សី។​​ក្រុម​ភ្ញៀវ​អេ​ស្ប៉ា​ញ​ជា​អ្នករក​គ្រាប់​បាល់​មុន​ដោយ Jordi Alba ប្រើ​ក្បាល​ដ៏​ប៉ិន​ប្រស​ព្ធ​នៅ​នាទី​ទី៩ ក្រោយ​ហុច​បាល់​ពី​កីឡាករ Marco Assensio មុន​ពេល​ដែល​ខ្សែ​ការពារ Sergio Ramos ស៊ុត​បាល់ ១១ម៉ែត្រ​បាន​សម្រេច​នៅ​នាទី​ទី៣៥ ខណៈ​ដែល​ក្រុម​ម្ចាស់ផ្ទះ​រុស្សី Fedor Smolov រក​គ្រាប់​តាម​ពីក្រោយ​មុន​ចប់​វគ្គ​ទី១ លទ្ធផល 1-2។​ ​ដោយឡែក​ឯ​ការ​ប្រកួត​បន្ត​ក្នុង​វគ្គ​ទី​២​ ពោល​គឺ ​៤៥​នាទី​ចុង​ក្រោយ​រុស្សី​អាច​តាម​យក​ស្មើ​បានសម្រេច​ ក្រោយ​លេង​បាន​ ៦​នាទី​ពី Aleksey Miranchuk ស៊ុត​ក្នុង​ប្រអប់​យក​ស្មើ 2-2 ប៉ុន្តែ​ ៣​នាទី​បន្ទាប់​អេ​ស្ប៉ា​ញ​ក៏​រក​បាន​មួយ​គ្រាប់​ទៀត​នាំមុខ 2-3 ដោយ​បាល់​ ១១​ម៉ែត្រ​ដដែល​ពី Sergio Ramos ក្រោយ​ខ្សែ​ការពារ​បង្កើត​កំហុស​ក្នុង​តំបន់​គ្រោះថ្នាក់​នាទី​ទី៥៤ តែ​អ្វីៗ​ត្រូវ​បាន​ធូរស្រាល​មកវិញ​នៅ​ពេល​ដែល Fedor Smolov អា​ចរក​គ្រាប់​បាល់​ទី​២ ​របស់​គេ​និង​ជា​គ្រា​ប់​យក​ស្មើ 3-3 នៅ​នាទី​ទី៧០ ហើយ​លទ្ធផល​នេះ​ក៏​រក្សា​រហូតដល់​ចប់​ការប្រកួត​តែ​ម្តង​។

​​ដូច្នេះ​តាមរយៈ​លទ្ធផល​នេះ​គឺ​ប្រទេស​ទាំងពីរ​បាន​បិទ​បញ្ចប់​ការប្រកួត​នៅ​ឆ្នាំ២០១៧ នៅ​មិត្តភាព​នេះ 3-3 ខណៈ​ដែល​គ្រូ​បង្វឹក​ទាំងពីរ ​និង​បន្ត​ដឹកនាំ​ក្រុម​ត្រៀម​ធ្វើការ​ប្រកួតប្រជែង​ជើងឯក​បាល់ទាត់​ពិភពលោក FIFA World Cup ឆ្នាំក្រោយ​នៅ​រុស្សី៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ