អ៊ីរ៉ង់​បញ្ចប់​ប្រតិបត្តិការ​សង្គ្រោះ​ពី​ការ​រញ្ជួយ​ដី ខណៈ​អ្នក​នៅ​មាន​ជីវិត​​​កំពុង​ប្រឈម​នឹង​អាកាសធាតុ​ត្រជាក់​

48

អ៊ីរ៉ង់៖ ​ស្ថានីយ​ទូរទស្សន៍​រដ្ឋ​បាន​រាយ​ការ​ណ៍កាលពី​ថ្ងៃ​អង្គារ​​ថា ​ប្រតិបត្តិ​ការ​ជួយ​សង្គ្រោះនានា​បាន​បញ្ចប់ នៅ​ក្នុង​តំបន់​ជាច្រើន​នៃប្រ​ទ​សេ​អ៊ីរ៉ង់ ដែល​ត្រូវ​រងគ្រោះ​ដោយសារ​ការ​រញ្ជួយដី ដ៏​មានឥទ្ធិពល​មួយ​កាលពី​ចុង​សប្ដាហ៍ ទៅ​ដែល​បានសម្លាប់មនុស្ស​យ៉ាងហោចណាស់ ៤៥០​នាក់ និង​រាប់​ពាន់​នាក់​រង​របួស ខណៈអ្នក​នៅ​រួច​ជីវិត​ជាច្រើន​នាក់​ត្រូវការជំនួយ និង​ទឹក​ដ៏​ចាំបាច់ ព្រមទាំងប្រឈម​នឹង​អាកាសធាតុ​ត្រជាក់​ផង​។​

​​ការ​រញ្ជួយ​ដី​កម្រិត​ ៧,៣​រ៉ិ​ច​ទ័​រ​កាលពី​ថ្ងៃអាទិត្យបាន​អង្រួន​ភូមិ​ និង​ទីក្រុងតូច​ៗជាច្រើនក្នុងតំបន់​ភ្នំ​នៃ​ខេត្ត​ឃើ​ម៉ាន​ហ្សា ដែល​មាន​ព្រំដែន​ជាប់​ប្រទេសអ៊ីរ៉ាក់ ខណៈ​មនុស្សភាគច្រើន​កំពុង​សម្រាក​នៅ​ក្នុង​លំនៅ​លំនៅឋាន​។​ យ៉ាងហោចណាស់​ខេត្ត​ចំនួន ១៤​ក្នុងប្រទេសអ៊ីរ៉ង់​ត្រូវបាន​រង​ការ​ប៉ះ​ពាល់។​ ​ប្រធានាធិបតីអ៊ីរ៉ង់លោក ហាសាន រ៉ូ​ហា​នី បាន​មក​ដល់តំបន់​រង​ការ​រញ្ជួយដី ​នៅពេល​ព្រឹកក្នុងខេត្តឃើ​ម៉ាន​ហ្សា និង​បាន​សន្យា​ថា រដ្ឋាភិបាលនឹង​ធ្វើ​គ្រប់យ៉ាង ដើម្បី​ដោះស្រាយរាល់​បញ្ហាក្នុង​រយៈ​ពេក​ល​ដ៏​ខ្លី​បំផុត​។​

​​ស្ថានីយ​ទូរទស្សន៍​រដ្ឋបាន​និយាយ​ថា មនុស្ស​រាប់​ពាន់​នាក់កំពុងស្នាក់នៅ​ក្នុង​ជំរំបណ្ដោះអាសន្ន ខណៈ​មនុស្ស​ជាច្រើន​ទៀតស្នាក់នៅ​កណ្ដាលវាលរយៈពេល ​២​យប់​ដោយ​ភ័យខ្លាច​ថា​នឹង​មាន​ការ​រញ្ជួយ​ថែមទៀត ​បន្ទាប់ពី​មាន​រលក​រញ្ជួយ​ចំនួន​ ១៩៣​លើក។​ ​អាជ្ញាធរ​អ៊ីរ៉ង់​លើក​ឡើង​ថា លំនៅឋាន​ជាង ៣​ម៉ឺន​ខ្នងក្នុង​តំបន់​នេះរង​ការខូចខាត និង​ភូមិ​យ៉ាងតិច​ចំនួន​ ២​រង​ការ​បំផ្លិច​បំផ្លាញ​ទាំងស្រុង៕
អត្ថបទ៖ សុខ​មាន