Roger Federer ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ATP Finals ក្រោយ​ឈ្នះ Zverev

43

តេន្នីស៖ ​ជាថ្មី​ម្តង​ទៀត​កីឡាករ​វាយ​កូន​បាល់​ស្វ៊ី​ស Roger Federer ធានា​បាន​កៅអី​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ ​នៃព្រឹត្តិការណ៍ ATP World Tour Finals នៅ​ទីក្រុង​ឡុង​ដ៍​ ក្រោយ​ឈ្នះ​កីឡាករ​អាល្លឺម៉ង់ Alexander Zverev​។

​​កីឡាករ​វ័យ 36ឆ្នាំ​ជើងឯក​នៅ​ទី​នេះ 6លើក Federer ត្រូវ​ចំណាយ​ពេល​ជាង 2ម៉ោង​ដើម្បី​យកឈ្នះ Zverev លទ្ធផល 2 សិត 1 ពិន្ទុ 7-6(8-6), 5-7, 6-1 ដើម្បី​ឡើង​វគ្គ 4នាក់​ចុងក្រោយ​លើក​ទី14 ក្នុងចំណោម​ការ​បង្ហាញ​ខ្លួន​នៅ ATP Finals នេះ 15លើក​។ ​ក្រោយ​ពីរ​ប្រកួត Federer ឈ្នះ​ទាំងពីរ​ធានា​បាន​កៅអី​វគ្គ​បន្ត ខណៈ Zverev ថ្វីបើ​ចាញ់​ត្រូវ​រង់ចាំ​ប្រកួត​ចុងក្រោយជាមួយ​កីឡាករ​អាមេរិក Jack Sock ដើម្បី​ទៅ​ជុំ​បន្ត​។ ​Jack Sock ទើបតែ​បាន​យកឈ្នះ​កីឡាករ​ក្រូ​អាត Marin Cilic 5-7, 6-2, 7-6(6-4) មានន័យថា Cilic អស់​ឱកាស​ទៅ​ជុំ​បន្ត​ហើយ​ក្រោយ​ចាញ់​ទាំងពីរ​ប្រកួត​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ