គ្រូ​បង្វឹក​ស៊ុយអែត​ប្រាប់​កូន​ក្រុម​មិនបាច់​រំពឹង​ទុក​ពី​ការ​វិល​វិញ​របស់ Zlatan នោះ​ទេ​

87

បាល់ទាត់៖ ព័ត៌មាន​ចចាមអារ៉ាម​មួយ​បាន​លេចចេញ​ថា​ កីឡាករ​ពូកែ​រក​គ្រាប់​បាល់​អោយ​ក្រុម​ជម្រើស​ជាតិ Zlatan Ibrahimovic ទំនងជា​អាច​ត្រលប់​មួយ​ជួយ​ក្រុម​សារ​ជា​ថ្មី ក្រោយពី​ក្រុម​ស៊ុយអែត​បាន​ឡើង​ទៅលេង World Cup 2018 នៅ​រុស្ស៊ី បន្ទាប់ពី​បាន​ទម្លាក់​ជើងឯក​បាល់ទាត់​ពិភពលោក 4​ជំនាន់​អ៊ីតាលី​ត្រឹម​វគ្គ​ជម្រុះ​។

ព័ត៌មាន​នេះ​បាន​រីករាយ​ភាយ​ពេញ​កីឡដ្ឋាន San Siro ប្រទេស​អ៊ីតាលី​ថា​ កីឡាករ​នៃ​ក្លឹប​បិសាច​ក្រហម Manchester United រូប​នេះ​នឹង​ជួយ​ស៊ុយអែត​នៅ​រុស្ស៊ី​ឆ្នាំក្រោយ​។ ពាក់ព័ន្ធ​ទៅ​នឹង​ដំណឹង​ដ៏​រសើប​មួយ​នេះ​ត្រូវ​បាន​លោក Anderson គ្រូ​បង្វឹក​ស៊ុយអែត​មិនបាន​បញ្ចេញមតិ​អ្វី​ទាំងអស់ ប៉ុន្តែ​លោក​បាន​ប្រាប់​កូន​ក្រុម​ថា មិនបាច់​រំពឹង​ទុក ឬ​រង់ចាំ Zlatan ត្រលប់​មកវិញ​នោះ​ទេ អ្វី​ដែល​សំខាន់​ចំពោះ​មុខ​គឺ​ត្រូវ​ធ្វើ​ឲ្យ​បាន​ល្អ​ពេល​ប្រកួត​នៅ​រុស្ស៊ី​ឆ្នាំក្រោយ​។​ រំលឹក​ថា Zlatan បាន​ចូលរួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ក្នុង2001 ហើយ​បាន​ប្រកាស​ចូលនិវត្តន៍​វិញ​នៅ​ឆ្នាំ2016 ដោយសារ​មិន​សប្បាយចិត្ត​ ចំពោះ​លទ្ធផល​ក្រុម​របស់​ខ្លួន​បញ្ចប់​ត្រឹម​វគ្គ​បែងចែក​ពូ​ល​ក្នុង​ព្រឹត្តិការណ៍ Euro 2016 ដែល​បារាំង​ធ្វើជា​ម្ចាស់ផ្ទះ​កន្លងទៅ ប៉ុន្តែ​អ្វី​ដែល​កីឡាករ​វ័យ 36​ឆ្នាំ​រូប​នេះ​បាន​បន្សល់ទុក​ឲ្យ​ក្រុម​ជម្រើស​ជាតិ ​គឺ​សមិទ្ធផល​នៃការ​ស៊ុត​បញ្ចូល​ទី​បាន 62​គ្រាប់ក្នុងចំណោម​ការ​បង្ហាញ​ខ្លួន​បាន 116​ប្រកួត​។ ចំពោះ​ក្លឹប​អាជីព​បច្ចុប្បន្ន​វិញ Zlatan មិនទាន់​ចូល​លេង​ស្រួលបួល​នោះ​ទេ ដោយសារ​រូបគេ​ទើបតែ​ជា​ពីរ​បួស​ដែល​បាន​ព្យាបាល​ក្នុង​រយៈ​យូរ​៕​

អត្ថ​ប​ទ៖ ឈិ​ត រតនា