Real Madrid យក​ឈ្នះ Unicaja Malaga 89-57 ក្នុង​ព្រឹត្តិការណ៍​បាល់បោះ Euroleague

51

បាល់បោះ៖ ក្រុម​បាល់បោះ Real Madrid បន្ត​ធ្វើ​បាន​ល្អ​ទៀត​ក្នុង​ការ​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ Unicaja Malaga ដែល​ជា​ក្រុម​រួម​ប្រទេស​ និង​ជា​គូប្រកួត​ក្នុង​ព្រឹត្តិការណ៍​បាល់បោះ Euroleague ដែល​ការប្រកួត​បាន​ធ្វើ​នៅ​មជ្ឈមណ្ឌល WiZink ទីក្រុង Madrid ប្រទេស​អេ​ស្ប៉ា​ញ​ថ្ងៃ​ព្រ​ហ​ស្ប​តី៍​ម្សិលមិញ​នេះ​។​ការប្រកួត​ក្នុង​ហ្គេម​ទីមួយ Real Madrid ចាប់​ផ្តើម​មិន​បាន​ល្អ​នោះ​ទេ ព្រោះ​ត្រូវបាន​គេ​នាំមុខ 9-5 ពី​ការ​បោះ​យក​ពិន្ទុ​របស់ Dragan Milosavljevic ប៉ុន្តែ Facundo Campazzo បាន​ជួយ​ស្រោចស្រង់​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​វិញ បន្ទាប់ពី​រក​បាន​ពិន្ទុ​នាំមុខ​វិញ​ហើយ​ឈ្នះ​ក្នុង​ហ្គេម​ទីមួយ 19-12​។​ ហ្គេម​ទី​ពីរ Real Madrid បន្ត​ធ្វើ​បាន​ល្អ​ទៀត ជាពិសេស​កីឡាករ Rudy Fernandez បោះ​យក 16​ពិន្ទុ​អោយ​ក្រុម​របស់​ខ្លួន​ដើម្បី​ឈ្នះ 38-22​។

ហ្គេម​ទី​បី​និង​ទី​បួន Unicaja Malaga បន្ត​រង​សម្ពាធ​ទៀត ក្រោយពី Real Madrid មាន​ឱកាស​រក​បាន​ពិន្ទុ​ច្រើន​រហូតដល់​ឈ្នះ​ដោយ​លទ្ធផល​ឯកច្ឆន្ទ 89-57 ក្នុង​នោះ Fernandez រក​បាន 14​ពិន្ទុ​បន្ថែម ហើយ​កីឡាករ​ដែល​លេចធ្លោ​ជាងគេ​ក្នុង​ការប្រកួត​គឺ Luka Doncic ដែល​បាន​បង្ហាញ​សមត្ថភាព​ពិសេស​ក្នុង​ង​ការ​រក​បាន 13​ពិន្ទុ 10​បាល់ Rebound និង 6​បាល់​បញ្ជូន​ដែល​ធ្វើ​ឲ្យ Real Madrid ឈ្នះ Unicaja Malaga ដាច់​ពិន្ទុ​ច្រើន​បែបនេះ​៕

​អត្ថ​ប​ទៈ ឈិ​ត រតនា