ទីភ្នាក់ងារ​​ព័ត៌មាន​​អាម៉ាក់​ឲ្យ​ដឹង​ថា ក្រុម​​រដ្ឋ​អ៊ីស្លាម​អះអាង​​ទទួល​ខុស​ត្រូវ​​ក្នុង​ការ​វាយប្រហារ​​​គ្រាប់​បែក​អត្តឃាត​​នៅ​ទីក្រុង​កាប៊ុល​​

76

អាហ្វហ្កានីស្ថាន៖ យោង​តាម​​ប្រភព​ព័ត៌មាន​អាម៉ាក់​​ ជា​ទីភ្នាក់ងារ​​ព័ត៌មាន​​​ផ្លូវ​ការ​​របស់​​ខ្លួន​ឲ្យ​ដឹង​ថា​ ក្រុម​​រដ្ឋ​អ៊ីស្លាម​​បាន​អះអាង​​ទទួល​ខុស​ត្រូវ​ ចំពោះ​​ការ​វាយប្រហារ​​គ្រាប់​បែក​អត្តឃាត​​​មួយ​ នៅ​​ក្នុង​ទីក្រុង​កាប៊ុល​​ប្រទេស​អាហ្វហ្កានីស្ថាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ម្សិលមិញ​។

ក្រុម​តាលីបង់​បាន​​បដិសេធ​​ថា​ ខ្លួន​មិន​មាន​​ការ​ពាក់​ព័ន្ធ​​នឹង​ការ​វាយប្រហារ​​នេះ​ទេ​។ ​ការ​វាយប្រហារ​នេះ​បាន​កើត​ឡើង​​នៅ​ជិត ​ក្រុម​អ្នក​​ប្រមូល​ផ្ដុំ​​គ្នា​​គាំទ្រ​​មេដឹកនាំ​​​ប្រចាំ​តំបន់​​​​ដ៏​មាន​​ឥទ្ធិពល​​ បាន​សម្លាប់​​មនុស្ស​យ៉ាង​ហោច​ណាស់​ ៩​នាក់​​ និង​ជា​ច្រើន​នាក់​ផ្សេង​ទៀត​​រង​របួស​ នេះ​បើ​យោង​តាម​​ក្រសួង​មហាផ្ទៃ​ឲ្យ​ដឹង​។ ​ការ​បំផ្ទុះ​​នេះ​​ជា​រលក​​អំពើ​ហិង្សា​នា​ពេល​ចុង​ក្រោយ​​​បំផុត ​ដែល​បាន​សម្លាប់​ និង​​ធ្វើ​​ឲ្យ​​រង​របួស​​ជន​ស៊ីវិល​​​រាប់​ពាន់​នាក់ ​​នៅ​ក្នុង​​ប្រទេស​អាហ្វហ្កានីស្ថាន​ក្នុង​ឆ្នាំ​នេះ​។ ​ភាព​តាន​តឹង​​ផ្នែក​នយោបាយ​​កំពុង​បាន​កើន​ឡើង​​ ខណៈ​​ក្រុម​អ្នក​នយោបាយ​​បាន​​ផ្ដើម​​ប្រឹង​ប្រែង​​គ្រប់​​មធ្យោបាយ​​ ដើម្បី​​​ផល​ប្រយោជន៍​​របស់​ពួក​គេ​មុន​ការ​បោះ​ឆ្នោត​​​ប្រធានាធិបតី ​​​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​​​នៅ​​​​ក្នុង​ឆ្នាំ​២០១៩ ​ខាង​មុខ៕​​​

អត្ថបទ៖ រិទ្ធី