Adelaide United វាយបក​ពីក្រោយ​យកឈ្នះ Central Coast Mariners 2-1 ក្រប​ខណ្ឌ​អូស្ត្រាលី A-League

53

បាល់ទាត់៖ ​អតីត​ជើងឯក​ក្រប​ខណ្ឌ​លី​ហ្គ​កំពូល​អូស្ត្រាលី A-League, Adelaide United បាន​វាយបក​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ Central Coast Mariners 2-1​។

​​ក្រុម​ភ្ញៀវ Adelaide មានឱកាស​ច្រើន​ក្នុង​វគ្គ​ទី​មួយ​តែ​ការប៉ុនប៉ង​របស់ Karim Matmour ជួយសង្គ្រោះ​បាន​ដោយ អ្នកចាំទី Central Coast, Ben Kennedy មុន​ពេល​ដែល Nikola Mileusnic ស៊ុត​បុក​រ​បាទី​នាទី​ទី37​។ ​សង្កត់​គេ​រក​គ្រាប់​មិនបាន​បែរជា​ម្ចាស់ផ្ទះ Central Coast រក​គ្រាប់​នាំមុខ​បាន​ទៅវិញ​ដោយ​បាល់ 11ម៉ែត្រ​របស់ Wout Brama ក្រោយ​កំហុស​របស់ Papa Baba Diawara​។ ​តែ​ចូល​វគ្គ​ទី​ពីរ​ក្រុម​ភ្ញៀវ Adelaide United បន្ត​វាយ​សំរុក​ទៀត និង​រក​គ្រាប់​តាម​ស្មើ​បាន​សំរេច​ដោយ​គ្រាប់​ស៊ុត​ពី​ចម្ងាយ​របស់ Daniel Adlung នាទី​ទី59​។

បន្ទាប់ពី​តាម​ស្មើហើយ​លទ្ធផល 1-1 រក្សា​រហូត​ស្ទើរ​ចប់​ការប្រកួត​ទៅ​ហើយ​តែ Ryan Kitto ជា​អ្នក​សំរេច​គ្រាប់​ជ័យជំនះ​អោយ Adelaide United ក្នុង​សប្ដាហ៍​ទី7 ឡើង​មក​ឈរ​លេខ5 មាន 8ពិន្ទុ ខណៈ Central Coast Mariners បន្ត​ឈរ​លេខ7 មាន 6ពិន្ទុ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ