​ប្រធានាធិបតី​ហ្ស៊ីមបាវ៉េ​លោក​ Robert Mugabe បដិសេធ​មិន​ជួប​ពិភាក្សា​ជាមួយ​យោធា​

125

ហ្ស៊ីមបាវ៉េ៖ ​ប្រធានាធិបតី​ហ្ស៊ីមបាវ៉េលោក Robert Mugabe ដែល​ជា​ប្រមុខ​រដ្ឋ​ចាស់​ជាងគេ​បំផុតរបស់​ពិភព​លោក បាន​ច្រានចោល​ការលាលែង​ពី​ដំណែង អំឡុង​កិច្ចប្រជុំ​ដ៏​តានតឹង​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ជាមួយ​ប្រមុខ​យោធា​ជា​ច្រើន​រូប​ ដែល​បាន​ដណ្ដើម​អំណាច​គ្រប់គ្រង​ប្រទេស​នេះ​។

​​ជំនួប​ពិភាក្សា​ក្នុង​ទីក្រុង Harare កើតមានឡើង​ បន្ទាប់ពីភាព​រង្គោះរង្គើរយៈពេល​ប៉ុន្មាន​ថ្ងៃ ដែលទាហាន​បាន​បិទ​ផ្លូវ​សំខាន់ៗ ចូល​គ្រប់គ្រង​ស្ថានីយទូរទស្សន៍​រដ្ឋ និងឃុំខ្លួន​មេដឹកនាំ​វ័យ​ចំណាស់រូប​នេះឲ្យស្នាក់នៅ​ក្នុង​ផ្ទះ។​ ​ប្រភព​ស្និត​នឹង​មេដឹកនាំ​យោធា​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ប្រធានាធិបតី និង​ក្រុម​ឧត្ដមសេនីយ៍​បាន​ជួប​គ្នា​នេះ​នៅ​ថ្ងៃ​នេះ​។ ​លោក​ប្រធានាធិបតី​មិន​ព្រមលាលែង​ពីតំណែងឡើយ ហើយលោក​គិត​ថា លោក ប្រធានាធិបតីរូប​នេះ​កំពុងព្យាយាមអូសបន្លាយ​ពេលវេលា។ ​យោង​តាម​គេហទំព័រ​ហើ​រ៉ា​ល់​របស់រដ្ឋឲ្យ​ដឹង​ថា ក្បួន​រថយន្ត​របស់លោក មូ​ហ្គា​បេ ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​នាំ​រូបលោក​ចេញ​ពី​លំនៅឋាន​ផ្ទាល់ខ្លួន​របស់​លោក ទៅកាន់​លំនៅឋាន​រដ្ឋ​ដើម្បី​ពិភាក្សា​ ដែល​ត្រូវ​បាន​ធ្វើឡើងស្រប​ពេល​កិច្ចប្រជុំ​នានា​ ជាមួយប្រេសិត​មកពីប្លុក​តំបន់​សហគមន៍​អភិវឌ្ឍន៍អាហ្វ្រិក​ខាងត្បូង (SADC)​។

​ប្រទេស​ហ្ស៊ី​ម​បាវ៉េ​ត្រូវ​បាន​ជួប​ភាព​វឹកវរ ដោយសារ​ការ​ធ្វើ​អន្តរាគមន៍​យោធា​ប្រឆាំង​លោក មូ​ហ្គា​បេ វ័យ ​៩៣​ឆ្នាំ​ដែល​បាន​គ្រប់គ្រង​ប្រទេស​នេះ ​ចាប់​តាំង​ពី​ទទួល​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​ក្នុង​ឆ្នាំ​១៩៨០៕
​អត្ថបទ៖ សុខ​មាន