គោលនយោបាយ​មនុស្ស​ចាស់​ឆ្នាំ​២០១៧-២០៣០​ផ្តល់​ផលប្រយោជន៍​ច្រើន​

34

ភ្នំពេញ៖ មនុស្ស​វ័យ​ចំណាស់​នៅ​កម្ពុជា ដែល​មាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង នឹង​ទទួលបាន​ផលប្រយោជន៍​កាន់​តែច្រើន ពី​ផែនការ​សកម្មភាព និង​គោលនយោបាយ​ ស្តីពី​មនុស្ស​ចាស់ តាមរយៈ​ក្រសួង​ពាក់​ព័​ន្ធ​ដែល​ត្រូវ​ធ្វើ​ការងារ​នេះ​។​

ឯកឧត្ដម មុំ ប៊ុនថន ​អនុរដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ជា​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​កម្ពុជា​ដើម្បី​មនុស្ស​ចាស់ បាន​ថ្លែង​ក្នុងឱកាស​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដីពី​ផែនការ​សកម្មភាព​២០១៧២០២០​របស់​គោលនយោបាយ​ជាតិ​ស្ដីពី មនុស្ស​វ័យចាស់​២០១៧២០៣០ នា​ព្រឹក​ថ្ងៃទី១៧​វិច្ឆិកា​ថា មនុស្ស​វ័យចាស់​នៅ​កម្ពុជា ដែលមាន​អាយុ​ចាប់ពី​៦០​ឆ្នាំ​ឡើង​ទៅ ជាពិសេស​ក្រុម​មនុស្ស​ចាស់ជរា​ក្រីក្រ​គ្មាន​ទីពឹង និង​ងាយ​រងគ្រោះថ្នាក់ ហេតុនេះ​គោលនយោបាយ​មនុស្ស​ចាស់ នឹង​ជួយ​ឲ្យ​មនុស្ស​ចាស់ មាន​លក្ខ​ខ័​ណ្ឌ​ជីវិត កាន់តែ​ប្រសើរ​ឡើងជា​លំដាប់ ហើយ​តួនាទី​របស់​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​រៀបចំ​ការងារ​នេះ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការវិវត្ត​នៃ​ស្ថានភាព​សេដ្ឋកិច្ចសង្គម​។​

ឯកឧត្តម មុំ ប៊ុនថន ​បន្តថា ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវ​នីតិ​សម្ប​ទា​បាន និង​កំពុង​បង្កើត​សមាគម​មនុស្ស​ចាស់​ឲ្យ​បាន​ចំនួន​១,៦៤៦​ឃុំ​សង្កាត់ នៅ​ក្នុង​រាជធានី​ខេត្ត ហើយ​ក៏មាន​គម្រោង​បង្កើត​មជ្ឈមណ្ឌល ថែទាំ​មនុស្ស​ចាស់ជរា​ក្រីក្រ​គ្មាន​ទីពឹង​មួយកន្លែង​ក្នុង​ទីក្រុង​ភ្នំពេញ​ផងដែរ​។​ឯកឧត្តម​បន្តថា សព្វថ្ងៃ​កម្ពុ​ជាមាន​កំណើន​មនុស្ស​វ័យចាស់​ច្រើន ដោយសារតែ​ប្រទេសជាតិ​មាន​សន្តិភាព​មានការ​រីកចំរើន ដោយ​ក្រុមមនុស្ស​វ័យចាស់​មាន​ប្រមាណ​១,២​លាន​នាក់ ដែល​ស្មើ​នឹង​ប្រមាណ​ជា ៧​ភាគរយ​នៃ​ប្រជាជន​សរុប​។​

សម្តេច​តេ​ជោ​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន បាន​អនុម័ត និង​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​គោលនយោបាយ​ជាតិ​ស្ដីពី មនុស្ស​វ័យ​ចាស់​២០១៧២០៣០ កាលពី​ថ្ងៃទី​២៥ ខែសីហា​ឆ្នាំ ២០១៧​កន្លងទៅនេះ​៕