សហជីព​ចំនួន​៥​ គាំទ្រ​ចំពោះ​សាលដីការ​តុលា​កំពូល​ដែល​បានសម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​

54

ភ្នំពេញ៖ ប្រធាន​សហភាព​សហជីព​យុវជន​ការពារ​សិទ្ធ​កម្មករ​កម្ពុជា និង​ប្រធាន​សហជីព​ចំនួន​៤​ផ្សេងទៀត បាន​ថ្លែង​នូវ​ការគាំទ្រ​ពេញទំហឹង ចំពោះ​សាលដីការ​តុលាការ​កំពូល ដែល​បានសម្រេច​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ហាម​សមាជិក​ជាន់ខ្ពស់​ចំនួន​១១៨​រូប​មិន​ឲ្យ​ធ្វើ​សកម្មភាព​នយោបាយ​។​

ប្រធាន​សហជីព​មូលដ្ឋាន ដែល​កំពុង​បម្រើ​ការងារ​នៅក្នុង​រោងចក្រ​ចំនួន​៤​កន្លែង នៅក្នុង​រាជធានី​ភ្នំពេញ បានលើកឡើង​ស្រដៀង​គ្នា ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ភ្នាក់ងារ​ព័ត៌មាន BVT NEWS នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា​នេះ​ថា កន្លងមក​បងប្អូន​ក​ម្មករ​-​កម្មការិនី​មួយចំនួន តែងតែ​ជឿ​ការ​ញុះញុង់​ពី​ក្រុម​ជន​អ​គិត​មួយចំនួន និង​ដឹកនាំ​ធ្វើបាតុកម្ម​ខុសច្បាប់​ម្តង​ហើយ​ម្តងទៀត ដែលជា​ហេតុ​បង្ករ​ឲ្យ​មាន​ចលាចល​នៅក្នុង​សង្គម ជាពិសេស​ការធ្វើ​ឲ្យ​ប៉ះពាល់​ដល់ ប្រយោជន៍​ប្រជាពលរដ្ឋ បងប្អូន​កម្មក​និយោជិក​ជាដើម​។​

ចំពោះ​ករណី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ប្រធាន​សហជីព​ដែល​តំណាង​ឲ្យ​កម្មករ​-​កម្មការិនី​ទាំងនោះ បាន​ថ្លែង​នូវ​ការគាំទ្រ​ពេញទំហឹង​របស់​ដីការ​តុលាការ​កំពូល ព្រោះ​ការបញ្ឈប់​ឲ្យ​គណបក្ស​មួយ​នេះ​ឈប់​ធ្វើ​សកម្មភាព​នយោបាយ គឺ​លែងមាន​បុ​គ្គិល​ជនខិលខូច​មក​រំខាន ដូចនេះ​កម្មករ​-​កម្មការិនី​នឹង​ទទួលបាន​ភាព​កាន់តែ​កក់ក្តៅ​នៅក្នុង​ការងារ រួមទាំង ការទទួលបាន​អត្ថប្រយោជន៍​ជាច្រើន ក្រោម​ការគិតគូ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​តេ​ជោ​ហ៊ុន សែន​ជានា​យក រដ្ឋមន្ត្រី ដែល​សម្តេច​តែងតែ​យកចិត្តទុកដាក់ ជម្រុញ​ឲ្យ​កម្មករ​-​កម្មការិនី​មាន​ជីវភាព​កាន់តែ​ធូរធារ​ផងដែរ​។​

លោក ឡុង សុផាត ប្រធាន​សភាព​សហជីព​យុវជន​ការពារ​សិទ្ធ​កម្មករ​កម្ពុជា​បាន​លើកឡើងថា ក្នុងនាម​តំណាង​ឲ្យ​សមាជិក​សមាជិការ​សហ​ជីព​គ្រប់​បណ្តា​រោងចក្រ សហគ្រាស គ្រឹះស្ថាន ទូទាំងប្រទេស សូម​គាំទ្រ​ចំពោះ​សាលដីការ​របស់​តុលាការ​កំពូល និង​គាំទ្រ​ប្រសាសន៍​ទាំងស្រុង​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែល​បានប្រកាស​កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ និង​ថ្លែង​នូវ​ការអំពាវនាវ​ឲ្យ​ជនរួមជាតិ​រក្សា​ភាពស្ងប់ស្ងាត់ និង​ការធានា​បន្ត​ដំណើរការ​លទ្ធិ​ប្រជា​ធិ​តេ​យ្យ សេរី ពហុបក្ស​នៅ​កម្ពុជា​។​

លោក​បាន​បន្តថា សកម្មភាព​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ កន្លងមក​គណបក្ស​មួយ​នេះ គឺ​មិន​បានធ្វើ​អ្វី​ដែលជា​ប្រយោជន៍​ជាតិ ប្រជាពលរដ្ឋ ជាពិសេស​បងប្អូន​កម្ម​ករ​-​កម្មការិនី​នោះឡើយ ពោលគឺ​អតីត​គណបក្ស​មួយ​នេះ មានតែ​ញុះញង់ ការ​បង្ករ​ឲ្យ​មាន​បាតុក​កម្ម កូតកម្ម​ផ្សេងៗ បង្ករ​ចលាចល​អសន្តិសុខ​ក្នុងសង្គម និង​ធ្វើ​ឲ្យ​រំខាន​ដល់​ការវិនិយោគ​នៅលើ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​សម្លៀក​បំពាក់​នេះ​ជា​ញឹកញយ​ផងដែរ ។​

កាលពី​ថ្ងៃ​ម្សិល​ម៉ិ​ញ​តុលាការ​កំពូល​កម្ពុជា បាន​ជំនុំ​ជំ​រះ​រឿងក្តី​បណ្តឹង​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) គឺ​បាន​ប្រព្រឹត្ត​ទៅដោយ​ឯករាជ្យ ស្របតាម​នីតិវិធី វិធានការ និង​ច្បាប់​ជាធរ​មាននៃ​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​គឺ​បាន ផ្តោតលើ​អង្គសេចក្តី និង​សកម្មភាព​ជាក់ស្តែង​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​តែងតែ​ញុះ​ញ៉​ង់ និង​ដឹកនាំ​ការធ្វើ​បាតុកម្ម កូដកម្ម ហឹ​ង្សា​ខុសច្បាប់ ការបង្ករ​អសន្តិសុខ​ក្នុងសង្គម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ផលប្រយោជន៍​ប្រជាពលរដ្ឋ កម្មករនិយោជិត និង​សេដ្ឋកិច្ចកម្ពុជា​យ៉ាង ធ្ងន់ធ្ងរ​នាពេល​កន្លងមក​៕