​កង​ទ័ព​អ៊ីរ៉ាក់​វាយ​ដណ្ដើម​យក​បាន​ទីក្រុង​​រ៉ាវ៉ា​ពី​​​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាម​​មក​វិញ​

146

អ៊ីរ៉ាក់៖ កាល​ពី​ថ្ងៃ​សុក្រ​​ម្សិលមិញ​​កង​ទ័ព​​អ៊ីរ៉ាក់​​ បាន​រំដោះ​​កាន់​កាប់​ទីក្រុង​​រ៉ាវ៉ា​​នៅ​តាម​ព្រំដែន ​​ដែល​ជា​ទី​ក្រុង​នៅ​​សេស​សល់​​ចុង​ក្រោយ​ ស្ថិត​ក្រោម​​ការ​គ្រប់​គ្រង​​របស់​​​ក្រុម​រដ្ឋ​អ៊ីស្លាម​​ ហើយ​នេះ​​ក៏​ជា​សញ្ញា​​បង្ហាញ​អំពី​​ការ​​ដួល​​រលំ ​របស់​​ក្រុម​ព្រះ​ចៅ​​កាលីហ្វ​ដោយ​ខ្លួន​ឯង។

​ការ​រឹប​អូស​​​កាន់​កាប់​ទីក្រុង​រ៉ាវ៉ា​​ជា​ការ​​កត់​សម្គាល់​​ ពី​ការ​បញ្ចប់​ការ​ដឹក​នាំ​​​នៅ​លើ​ទឹក​ដី​សម័យ​រដ្ឋ​អ៊ីស្លាម នូវ​អ្វី​​ដែល​គេ​ហៅ​ថា​​ទឹក​​ដី​ព្រះ​ចៅ​កាហីហ្វ​​ ដែល​ក្រុម​រដ្ឋ​អ៊ីស្លាម​​​ប្រកាស​​អះអាង​​ថា​ជា​របស់​ខ្លួន​​​ក្នុង​ឆ្នាំ​២០១៤​ ទូទាំង​​​តំបន់​​យ៉ាង​ធំ​​នៃ​ប្រទេស​អ៊ីរ៉ាក់ និង​ស៊ីរី។ ​លោក​នាយករដ្ឋមន្ត្រី​​ ហេឌឺអាល់ អាបាឌី ​បាន​អបអរសាទរ​​កង​កម្លាំង​​ប្រដាប់​អាវុធ​​អ៊ីរ៉ាក់ និង​​ពលរដ្ឋ​​ ដោយ​លោក​បាន​​មាន​ប្រសាសន៍​​ថា ទីក្រុង​​រ៉ាវ៉ា​​ត្រូវ​បាន​យើង​​រំដោះ​​មក​វិញ​​ និង​កត់ត្រា​​​ទុក​ជា​កំណត់​ត្រា​មួយ៕

អត្ថបទ៖ រិទ្ធី