នាយករដ្ឋមន្ត្រី​ជប៉ុន​​ប្ដេជ្ញា​ថា ​ត្រូវ​តែ​បង្កើន​ការ​ដាក់​សំពាធ​​ទៅ​លើ​​​ប្រទេស​កូរ៉េ​ខាង​ជើង

696

ជប៉ុន៖ នៅ​ក្នុង​បទ​អន្តរាគមន៍​នយោបាយ​​របស់​លោក​​ទៅ​កាន់​​សភា បន្ទាប់​ពី​​លោក​បាន​ជាប់​ឆ្នោត​​ជា​នាយក​រដ្ឋ​មន្ត្រី​​ម្ដងទៀត​​កាល​ពី​ដើម​ខែ​​នេះ​មក នាយករដ្ឋមន្ត្រី​ជប៉ុន​​លោក ស៊ិនហ្សូ អាបេ បាន​​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ​ថា ​រដ្ឋាភិបាល​​​របស់​លោក​នឹង​បង្កើន​​ការ​ដាក់​សំពាធ​​ ទៅ​លើ​​ប្រទេស​កូរ៉េ​ខាង​ជើង​​ថែម​ទៀត។

 

​​លោក​មាន​​ប្រសាសន៍​ថា រដ្ឋាភិបាល​​របស់​លោក​​​ត្រូវ​តែ​​ប្រឹង​ប្រែង​​ឲ្យ​​អស់​​​ពី​សមត្ថភាព​​ ដើម្បី​ដោះ​ស្រាយ​​វិបត្តិ​​សន្តិសុខ​​ទៅ​លើ​​កម្ម​វិធី​​អាវុធ​នុយក្លេអ៊ែរ​​របស់​កូរ៉េ​ខាង​ជើង និង​នាំ​យក​​មក​វិញ​​​​ឲ្យ​ខាន​តែ​បាន​នូវ​ជន​ជាតិ​ជប៉ុន​​ជា​ច្រើន​នាក់​ ដែលត្រូវ​បាន​ចាប់​​ពង្រត់​​ដោយ​​ប្រទេស​កូរ៉េ​ខាង​ជើង​នោះ។ ទាក់​ទង​នឹង​​ដំណើរ​ទស្សនកិច្ច​​ថ្មីៗ​​របស់​ប្រធានាធិបតី​​​អាមេរិក​លោក ត្រាំ ​មក​កាន់​ប្រទេស​ជប៉ុន​នេះ​​ លោក​​ អាបេ ​បាន​​​មាន​ប្រសាសន៍​ថា ​មេដឹកនាំ​​ទាំង​២ បាន​បង្ហាញ​​នូវ​ចំណង​​ទាក់​ទង​​ដ៏​រឹង​មាំ​​រវាង​សម្ព័ន្ធមិត្ត​​អាមេរិក និង​ជប៉ុន។ រដ្ឋាភិបាល​​ចម្រុះ​ដែល​​ដឹកនាំ​​ដោយ​គណបក្ស​​ប្រជាធិបតេយ្យ​​សេរី​និយម​​របស់​លោក​ អេបេ បាន​​កាន់​កាប់​​សំឡេង​ ២ភាគ៣ ពោល​គឺ​​ជា​សំឡេង​ភាគ​ច្រើន​​នៅ​ក្នុង​សភា​​ជាន់​ទាប ​​នៅ​ក្នុង​​ការ​បោះ​ឆ្នោត​​មួយ​កាល​ពី​​ខែ​មុន​ ដែល​ជា​ការ​ផ្ដល់​ថាមពល​ឡើង​វិញ​​​ឲ្យ​លោក ដើម្បី​កែ​ប្រែ​នូវ​​រដ្ឋធម្មនុញ្ញ​​ហ្វាស៊ីស​ ក្រោយ​សម័យ​​សង្គ្រាម​នោះ៕

អត្ថបទ៖ មករា