ឯក​ឧត្តម ​ហ៊ុន​ ម៉ាណែត៖​ ប្រទេស​មាន​សុខ​សន្តិភាព​ប្រជាពល​រដ្ឋ​មាន​ឱកាស​សិក្សា ​និង​ការ​ងារ​

128

សៀមរាប៖ ឯក​ឧត្តម ​ហ៊ុន​ ម៉ាណែត​ បាន​បញ្ជាក់​ថា​ ប្រទេស​មាន​សុខ​សន្តិភាព​សិស្សានុ​សិស្សមាន​ឱកា​សច្រើន​ណាស់​ទាំង​ការ​សិក្សា និង​ការ​ងារ​ស្រប​ពេល​ប្រទេស​ជាតិ​មាន​ការ​រីកចម្រើន​ពីមួ​យឆ្នាំទៅ​មួយ​ឆ្នាំ ​ព្រោះ​បើគ្មា​នស្ថិរ​ភាព ​សន្តិភាព​ យើង​ក៏​គ្មាន​ឱកាសអ្វី​ទាំង​អស់ហើយ​ប្រជាជនក៏​មិនអាចរ​ស់នៅសុសាន្ត​នោះទេ​។


ថ្លែងក្នុងពិធី​ពិធី​ប្រគល់​វិញ្ញា​បន​បត្រ​បណ្តោះអាសន្ន​មធ្យម​សិក្សាប​ឋម​ភូមិ​ និង​មធ្យម​សិក្សាទុតិយ​ភូមិ​ ជូន​សិស្សា​នុសិស្សជ័​យលា​ភី ឆ្នាំសិក្សា ​២០​១៦-​២០១​៧ នៃ​សាលាអ​ន្តរជាតិភ្យូ​ឆឺរ​ប្រាយ​នៅ​ក្រុងសៀមរាប​នៅ ​ថ្ងៃអា​ទិត្យ ​ទី ​១៩ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៧​ ឯក​ឧត្តម ​ហ៊ុន​ ម៉ាណែត​ បាន​បញ្ជាក់​ការ​សម្រេច​ចិត្តហើយ​កុំ​បោះបង់​ព្រោះការ​សម្រេចចិត្ត​រៀន​ជំនាញណាក៏​ល្អដែរ ឱ្យ​តែការ​សម្រេច​ចិត្ត​នោះច្បាស់លាស់​ហើយ​ខិតខំ​តស៊ូ​ឱ្យសម្រេច​បាន​ជោគ​ជ័យ​ដើម្បី​ចាប់​យកឱកាស​ការ​ងារប្រកប​ដោយ​ភាព​ជឿជាក់​លើខ្លួ​នឯង​។
ឯក​ឧត្តម ​សូម​ចូល​រួមអបអរ​សាទរ និង​សូម​សម្តែងមោទនភាព​ជា​មួយ​ក្រុមគ្រួ​សារ​ និង​អាណាព្យាបាល​សិស្សានុ​សិស្សទាំ​ងអស់​ ដែល​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការសិក្សា​។សិស្សានុ​សិស្សជំនាន់​នេះ​មានការ​វិវឌ្ឍ​ល្អ​ទាំង​ផ្នែក​កាយ​សម្បទា និង​សតិ​បញ្ញា​បាន​ល្អ​ប្រសើរ​។ សូម​ពាំ​នាំកា​រផ្តាំផ្ញើរ​សាក​សួរ​សុខទុក្ខដ៏​ខ្ពង់​ខ្ពស់​ពីសំណាក់​សម្តេច​​តេជោ​ ហ៊ុន ​សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ជូន​ដល់​សិស្សា​នុ​សិស្ស​ទាំង​អស់ ​ដែល​បានទ​ទួល​ជ័យ​លាភីនៅ​ថ្ងៃ​នេះ។
សមិទ្ធិ​ផល​ដែលទទួ​លបានថ្ងៃនេះ​គឺជាសមិទ្ធិ​ផល​មួយ​ជីវិ​តព្រោះ​នេះ​ជា​ការរួមគ្នា​បង្កើត​សមិទ្ធិផល​សម្រាប់​ប្រទេស​ជាតិ ​ចូល​រួម​បង្កើត​ឱកាស​ បង្កើត​សមត្ថភាព និង​សក្តានុពល​របស់​សិស្សានុ​សិស្សដើម្បី​ចូល​រួមអភិវឌ្ឍ​ប្រទេស​ជាតិ និង​ទទួល​ខុស​ត្រូវ​លើខ្លួនឯង​និង​គ្រួសារ៕