លោកស្រី​ ស៊ូ​ជី ​សង្ឃឹម​ថា មី​យ៉ាន់​ម៉ា​នឹង​មាន​កិច្ច​ព្រម​ព្រៀង​ជាមួយ​បង់​ក្លា​ដែ​ស​លើ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា

101

មី​យ៉ាន់​ម៉ា៖ មេដឹកនាំ​ព្រឹទ្ធ​ន័យ​របស់​សហភាព​មី​យ៉ាន់​ម៉ា​លោកស្រី ​អ៊ុង សានស៊ូ​ជី បាន​និយាយ​កាល​ពី​ថ្ងៃ​អង្គា​រ​ម្សិលមិញ​ថា លោកស្រី​សង្ឃឹម​ជឿ​ជាក់​ថា កិច្ចប្រជុំ​ជាមួយ​ប្រទេស​បង់​ក្លា​ដែ​ស​នៅ​ក្នុង​សប្ដាហ៍​នេះ នឹង​មាន​លទ្ធផល​លើ​អនុស្សរណៈ​យោគយល់​ស្ដីពី “​ការ​វិល​ត្រឡប់មកវិញ​ដោយ​ស្ម័គ្រចិត្ត និង​សុវត្ថិភាព​” របស់​ជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ាដែល​បាន​រត់​ភៀសខ្លួន​ ទៅកាន់​ប្រទេស​បង់​ក្លា​ដែ​ស​នៅ​ក្នុង​រយៈពេល ​៣​ខែ​ចុង​ក្រោយនេះ​។​​គួរ​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​ប្រឆាំង​នឹង​ក្រុម​បះបោរនៅ​ក្នុង​រដ្ឋ​រ៉ា​ឃី​ន បាន​ធ្វើ​ឲ្យ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ាជាង​ ៦០​ម៉ឺន​នាក់​រត់​ភៀសខ្លួន​ ចេញពី​ប្រទេស​ដែល​ភាគច្រើន​គឺជា​ពុទ្ធសាសនិក​មួយ​នេះ ចាប់​តាំង​ពី​ចុងខែ​សីហា​កន្លងមក​។ ជា​ការ​ឆ្លើយ​តប់​នឹង​សំនួរ​ទាក់ទិន​ការរំលោភ​សិទ្ធិមនុស្ស​ នៅ​ដំណាច់​កិច្ចប្រជុំ​មន្ត្រី​ជាន់ខ្ពស់​នៅ​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប នៅ​ក្នុង​រដ្ឋធានី​ណៃពិដោប្រទេស​មី​យ៉ាន់​ម៉ា លោកស្រី​ ស៊ូ​ជី បាន​និយាយ​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា “​ពួក​យើងមិន​អាច​និយាយ​ថា​ តើ​វា​បាន​កើត​ឡើង ឬ​មិនបាន​កើតឡើង​នោះ​ទេ​។ ជា​ទំនួល​ខុសត្រូវ​របស់​រដ្ឋាភិបាល ពួក​យើង ត្រូវតែ​ធ្វើ​ឲ្យ​ប្រាកដ​ថាវា​នឹង​មិន​កើតឡើង​នោះ​ទេ​។

​ងាក​មក​ឆ្លើយ​សំនួរ​ទាក់ទិន​នឹង​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​វិញ លោកស្រី ស៊ូ​ជី បាន​និយាយ​ថា កិច្ច​ពិភាក្សា​នឹង​ត្រូវ​ធ្វើឡើង​ជាមួយ​រដ្ឋ​មន្ត្រី​ការបរទេស​បង់​ក្លា​ដែ​ស​នា​ថ្ងៃ​ពុធ និង​ថ្ងៃ​ព្រហស្បតិ៍​។ មន្ត្រី​មកពី​ប្រទេស​ទាំងពីរ​បាន​ចាប់ផ្ដើម​ជជែក​គ្នា​រួចហើយ​កាលពី​ខែ​មុន លើ​ដំណើរការ​ដាក់ពាក្យ​រប​ស់​ជន​ជាតិ​រ៉ូ​ហ៊ីង​យ៉ា​ ណា​ដែល​ចង់​វិលត្រឡប់​មកកាន់​ប្រទេស​មី​យ៉ាន់ម៉ា​វិញ​៕
អត្ថបទ៖ សារ៉ាត់