ស​ម្ដេច​តេជោ​ ហ៊ុន សែន អំពាវនាវ​ឱ្យ​ជនរួមជាតិ ​ទេសចរ​ជាតិ ​និង​អន្តរជាតិ ​ចូលរួម​ពិធី​បួងសួង​សុំ​សុខ​សន្តិភាព​នៅ​អង្គរ​ឱ្យ​បាន​ច្រើន​កុះករ

123

ភ្នំពេញ ៖ ​នៅ​ថ្ងៃទី​២២ ខែ វិច្ឆិកា ឆ្នាំ​២០១៧​នេះ ​សម្ដេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហោះ​ផ្សាយ​នៅ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក ​ផ្លូវការ ​ដោយ​បាន​បញ្ជាក់ថា​ នៅ​ថ្ងៃទី ២៣ ធ្នូ ២០១៧ ​ខាងមុខនេះ​ គឺ​រាជ​រដ្ឋាភិបាល ​នឹង​ប្រារព្ធ​ពិធីបុណ្យ​បួងសួង​សុំ​សេចក្តី​សុខ​ដ៏​ធំ​មួយ​នៅ​អង្គរវត្ត​ ដែល​នឹង​មានការ​និមន្ត​ព្រះសង្ឃ​រាប់បាត្រ ៥,០០០ ទៅ ៧,០០០​អង្គ ​ជាមួយ​ នឹង​កម្មវិធី​សាសនា​មួយ​ចំនួនទៀត​។

ពិធី​នេះ​ នឹង​ផ្សាយ​ផ្ទាល់ (Live) តាម​ទូរទស្សន៍ និង​តាម Facebook ​របស់​នាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ​។

សម្ដេច​ នាយក​រដ្ឋមន្ត្រី បានបញ្ជាក់​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ផងដែរ​ថា ​កម្ពុជា​យើង​មាន​សុខ​សន្តិភាព និង​ស្ថេរភាព​នយោបាយ​មកទល់​សព្វ​ថ្ងៃនេះ ​ទើប​អាច​ធ្វើឱ្យ​យើង​មានឱកាស​កសាង​ប្រទេស ​និង​ប្រារព្ធ​ពិធីបុណ្យ​ជាតិ​ធំៗ​ ដូចនេះ​បាន​។ ស​ម្ដេច​តេជោ​ ហ៊ុន សែន ក៏បាន​អំពាវនាវ និង​អញ្ជើញ​បងប្អូន​ជនរួមជាតិ​ទូទាំង​ប្រទេស​ រួមទាំង​ទេសចរ​ជាតិ ​និង​អន្តរជាតិ​ចូលរួម​នៅក្នុង​ពិធី​បួងសួង​សុំ​សុខ​​សន្តិភាព​ដ៏​ធំ​ខាងមុខនេះ​នៅ​អង្គរវត្ត​ផងដែរ​៕