មេបញ្ជាការ​​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា កូរ៉េ​ខាង​ជើង​បាន​​រំលោភ​​លើ​កិច្ច​ព្រមព្រៀង​​យុទ្ធសន្តិភាព​ឆ្នាំ​១៩៥៣

215

កូរ៉េ​ខាង​ត្បូង៖ វីដេអូ​មួយ​ដែល​​ត្រូវ​បាន​ផ្សព្វផ្សាយ​​​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ​​ ដោយ​​មេបញ្ជាការ​​​របស់​​អង្គការ​សហប្រជាជាតិ​​​ប្រចាំ​នៅ​ក្នុង​ក្រុង​សេអ៊ូល​ បាន​បង្ហាញ​​​ឲ្យ​ឃើញ​​​​ពី​ឆ្មាំ​ព្រំដែន​​​កូរ៉េ​ខាង​ជើង​​ជា​ច្រើន​នាក់​​ តាម​​ពី​ក្រោយ​​​​ទាហាន​​កូរ៉េ​ខាង​ជើង​ម្នាក់ ​​ហើយ​ពេល​នោះ​​​ក៏​បាន​​​បើក​ការ​បាញ់​ប្រហារ​​តែ​ម្ដង​ ខណៈ​​ដែល​ទាហាន​​កូរ៉េ​ខាង​ជើង​​ម្នាក់​នោះ​​បាន​បន្ត​រត់​​​មក​​ប្រទេស​កូរ៉េ​ខាង​ត្បូង។

ទាហាន​រត់​ចោល​ស្រុក​រូប​នេះ​បាន​រង​របួស​​ធ្ងន់​ ហើយ​ឈ្មោះ​​​របស់​គាត់​​មិន​ត្រូវ​បាន​គេ​ប្រាប់​​​ឲ្យ​ដឹង​​ឡើយ​ ខណៈ​ដែល​​គេ​បាន​​ដឹក​តាម​​ឧទ្ធម្ភាគចក្រ​​យោធា​អាមេរិក​​ ១​គ្រឿង​​ទៅ​កាន់​មន្ទីរ​ពេទ្យ​កាលពី​ថ្ងៃ​ចន្ទ​ ទី២០ ខែ​វិច្ឆិកា​ បន្ទាប់​ពី​ការ​​រត់​គេច​​ខ្លួន​​របស់​គាត់​​មក​កាន់​​កូរ៉េ​ខាង​ត្បូង​​ បាន​ត្រូវ​​គ្រាប់​កាំភ្លើង​​ជា​ច្រើន​គ្រាប់​ដែល​​​បាញ់​ដោយ​ទាហាន​កូរ៉េ​ខាង​ជើង។ មន្ត្រី​ម្នាក់​​មក​ពី​បញ្ជាការ​​របស់​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា ប្រទេស​កូរ៉េ​ខាង​ជើង​ត្រូវ​​គេ​ផ្ដល់​ព័ត៌មាន​មក​ថា ជា​អ្នក​​រំលោភ​​លើ​កិច្ច​​ព្រមព្រៀង​​យុទ្ធ​​សន្តិភាព​​ឆ្នាំ​១៩៥៣ ដែល​​ត្រូវ​បាន​គេ​សំរេច​ថា​ ត្រូវ​តែ​បញ្ឈប់​អរិយភាព​នៅ​ក្នុង​​សង្គ្រាម​​កូរ៉េ​។

មន្ត្រី​បញ្ជាការ​​អង្គការ​សហប្រជាជាតិ​​បាន​ប្រាប់​សន្និសីទ​​កាសែត​ថា ​កូរ៉េ​ខាង​ជើង​​បាន​រំលោភ​​​លើ​កិច្ច​ព្រមព្រៀង​​​​យុទ្ធ​សន្តិភាព​​ ដោយ​​​​ប្រើ​ប្រាស់​អាវុធ​​បាញ់​ឆ្លង​​កាត់​ខ្សែ​បន្ទាត់​​​ព្រំដែន​យោធា​​ ហើយ​​​ដែល​ជា​ទូទៅ​ខ្សែ​បន្ទាត់​​កំណត់​ព្រំដែន​​យោធា​នេះ​ ត្រូវ​បាន​​ប្រទេស​ទាំង​២ ​​​ធ្វើ​ការ​​ឆ្លង​ទៅ​ឆ្លង​មក​បណ្ដោះ​អាសន្ន​ទៀត​ផង៕

អត្ថបទ៖ មករា