កាំភ្លើង​ធំ Arsenal ហ្វឹកហាត់​ត្រៀម​ជួប​ក្រុម​អាល្លឺម៉ង់ FC Cologne នៅ​ក្រប​ខណ្ឌ Europa League

70

បាល់ទាត់៖ ​គ្រូ​បង្វឹក​កាំភ្លើង​ធំ Arsenal លោក Arsene Wenger បាន​ចេញ​មក​ដឹកនាំ​កូន​ក្រុម​របស់​ខ្លួន​ធ្វើការ​ហ្វឹកហាត់​កាលពី​ថ្ងៃ​ពុធ​ម្សិល​ម៉ិ​ញ​នេះ មុន​ពេល​ចេញដំណើរ​ទៅ​ជួប​ក្រុម​អាល្លឺម៉ង់ FC Cologne នៅ​ពូ​ល H នៃ​ក្រប​ខណ្ឌ Europa League។​​Arsenal ដែល​លុត​ក្រុម​មាន់​ក្នាយ​មាស Tottenham Hotspur កាល​ចុង​សប្ដាហ៍ 2-0 មាន ១០​ពិន្ទុ​មានឱកាស​ឡើង​ស្ទើរ 100% ខណៈ​ដែល​ក្រុម FC Cologne វិញ​បាត​តារាង​មាន​ត្រឹមតែ ៣​ពិន្ទុ​ប៉ុណ្ណោះ​ដែល​មាន​ឱកាស​ប្រជែង​យក​លេខ​២ បាន​ស្រប​ពេល​ដែល Crvena Zvezda មាន ៥​ពិន្ទុ ហើយ​លេខ​៣ BATE Borisov ផង​ដែរ។​ ​១១​នាក់​របស់​លោក Wenger យប់​នេះ​មាន​ខ្សែប្រយុទ្ធ Olivier Giroud, Rob Holding, Mohamed Elney និង​កីឡាករ​វ័យ ២០​ឆ្នាំ Ainsley Maitland-Niles ផងដែរ។

​​គួរ​រំលឹក​ថា Arsenal និង FC Colonge ធ្លាប់​ជួប​គ្នា​បាន ៣​លើក​ដោយ​ក្លឹប​អង់គ្លេស​មួយ​នេះ​យកឈ្នះ​ជាប់​ជានិច្ច ពោល​គឺ​ប្រកួត​នៅ​ជើង​ទី​១ Arsenal យកឈ្នះ 3-1 ដែល​ស៊ុត​បញ្ចូល​ទី​ដោយ Kolasinac, Sanchez និង Bellerin ខណៈ​មួយ​គ្រាប់​របស់ Cologne គឺ​ធ្វើ​បាន​ដោយ Cordoba៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ