អា​រ៉ា​ប៊ី​សា​អូឌីត​ដេញ​គ្រូ​បង្វឹក Edgardo Bauza ចេញពី​តំណែង​ក្រោយ​ដឹកនាំ​ទើបតែបាន​ 5ប្រកួត​

58

បាល់ទាត់៖ ​ក្រុម​ដែល​មាន​មុខ​នៅ World Cup ឆ្នាំក្រោយ អារ៉ាប៊ីសាអ៊ូឌីត​បាន​សំរេច​បណ្ដេញ​គ្រូ​បង្វឹក​ក្រុម​ជំរើស​ជាតិ​លោក Edgardo Bauza ចេញពី​តំណែង​ហើយ បន្ទាប់ពី​ដឹកនាំ​ក្រុម​បាន​ទើបតែ 5ប្រកួត នេះ​បើ​តាម​សេចក្ដីប្រកាស​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អារ៉ាប៊ីសាអ៊ូឌីត​។

 

​​គ្រូ​បង្វឹក​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូប​នេះ​បាន​មក​កាន់​ តំណែង​គ្រូ​បង្វឹក​ក្រុម​ជំរើស​ជាត​បន្ត​តំណែង​ពី​លោក Bert van Marwijk កាលពី​ខែ​កញ្ញា​កន្លងទៅ​។ ​5ប្រកួត​ក្រោម​ការដឹកនាំ​របស់​លោក Bauza ក្រុម​អារ៉ាប៊ីសាអ៊ូឌីត​យកឈ្នះ​ឡា​ត់វៀ និង​ហ្សា​ម៉ា​អ៊ី​ក និង​ចាញ់​បី​ប្រកួត​មាន ហ្កា​ណា ព័រទុយហ្កាល់ និងប៊ុល​ហ្ការី ដែល​សុទ្ធ​តែ​ជា​ការប្រកួត​មិត្តភាព​អន្តរជាតិ​។ ​រំលឹក​ថា ​ក្រុម​អា​រ៉ា​ប៊ី​សា​អ៊ូ​ឌី​ក្រោម​ការដឹកនាំ​របស់​លោក Bert van Marwijk បាន​ជួយ​ក្រុម​បង្ហាញខ្លួន​នៅ World Cup លើក​ទី5 បន្ទាប់ពី​ចូលរួម​លើកដំបូង​នៅ​ឆ្នាំ2006៕
​អត្ថបទ​៖​នាង សុភា​វុ​ធ