លោក Erdogan លើក​ឡើង​ថា ការ​ម្រេច​ចិត្ត​ដ៏​ម៉ឺងម៉ាត់​ក្នុង​ជម្លោះ​ស៊ី​រីនឹង​កើត​មាន​នៅ​កិច្ច​ប្រជុំ​ទីក្រុង​ស៊ូ​ជី​

63

ទួរគី៖ ប្រធានាធិបតីទួរគី​លោក Tayyip Erdogan បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ ​នៅ​ការ​ចាប់ផ្ដើម​ជំនួប​ពិភាក្សា​របស់​ពួក​លោកថា ជំនួប​ប្រជុំ​ត្រីភាគីមួយកាលពី​ថ្ងៃ​ពុធរវាង​មេដឹកនាំរុស្ស៊ី អ៊ីរ៉ង់ និង​ទួរគី អាចបង្កើត​បាន​នូវ​វិធានការ​ដ៏ជាក់លាក់​ ឆ្ពោះ​ទៅ​បញ្ចប់​ជម្លោះ​បង្ហូរ​ឈាម​ក្នុង​ប្រទេស​ស៊ី​រី។​​កិច្ចប្រជុំ​ដែល​ត្រូវ​បានរៀបចំឡើង​ដោយលោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putin គឺជាឱកាស​ដ៏​កម្រ​មួយ​ដែល​នាំ​ឲ្យ​មាន​ការ​ជួប​ទល់មុខ​គ្នារវាងមេ​ដឹក​នារុស្ស៊ី​ និង​អ៊ីរ៉ង់ ដែល​គាំទ្រ​លោក​ប្រធានាធិបតីស៊ី​រី​ បា​សា​អាល់ ​អាសាត ដែល​ចូលរួម​តុ​ចរចា​ជាមួយ​លោក Erdogan ​ដែល​គាំទ្រ​ក្រុម​ប្រឆាំង​នឹង​លោក អាសាត​។​ ​រុស្ស៊ី​លើក​ឡើង​ថា​ ការ​ផ្ដោត​ទៅលើ​កិច្ច​ខិតខំ​ប្រឹងប្រែង​ស្វែងរក​សន្តិភាព​នេះ គួរតែ​ជា ជំនួប​ប្រជុំ​ផ្លូវការ​មួយ ដែល​នាំ​ឲ្យ​មានការ​ជួប​គ្នា​នៃ​ក្រុម​ជនជាតិភាគតិច របស់​ស៊ី​រី​ដែល នឹង​ធ្វើឡើង​នៅ​ក្នុង​ទីក្រុង​ស៊ូ​ជី​។​គោលការណ៍​ដែល​ថា ​នឹង​ឯកភាព​ទៅលើ​កាល បរិច្ឆេទ​មាន រួចហើយ ដែល​ក្នុង​នោះ​មួយ​ផ្នែក​ទួរគី​បាន​ជំទាស់​ទៅ​នឹង វត្តមាន​របស់​ក្រុម ឃើ​ត មួយ​ចំនួន​។

​​ចំណែក​លោក​ប្រធានាធិបតី​អ៊ីរ៉ង់ Hassan Rouhani ​បាន​ប្រើ​វោហារ​របស់​លោក នៅ​កិច្ចប្រជុំ​កំពូល​នេះ​ ដើម្បី​ប្រឆាំង​ទៅ​នឹង​វត្តមាន​កងកម្លាំង​បរទេស​ក្នុង​ប្រទេស​ស៊ី​រី ដែល​ទំនងជា​សំដៅ​លើ​សហរដ្ឋអាមេរិក និង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ ដែល​ជា​គូប្រជែង​របស់​ទីក្រុង​តេ​អេ​រ៉ង់ ​រួម​ទាំង​ទួរគី​ដែល​បាន​គាំទ្រ​ក្រុម​ប្រឆាំង​នឹង​លោក​អាសាត ផង​ដែរ៕

​អត្ថបទ៖ សុខ​មាន