អ៊ីរ៉ាក់​ធ្វើ​ប្រតិបត្តិការ​បោសសម្អាត​ក្រុម​រដ្ឋ​អ៊ីស្លាម​ចេញពី​តំបន់​វាល​ខ្សាច់​ជាប់​ព្រំដែន​ស៊ី​រី​

91

អ៊ីរ៉ាក់៖ ​យោធា​អ៊ីរ៉ាក់​និយាយ​ថា កងកម្លាំង​អ៊ីរ៉ាក់​បើក​ប្រតិបត្តិការ​មួយកាលពី​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ​ ដើម្បី​បោសសម្អាត​ពួក​រដ្ឋ​អ៊ីស្លាម​នៅ​តាមតំបន់​វាល​ខ្សាច់ ជាប់​ព្រំដែន​ជាមួយប្រទេស​ស៊ី​រីក្នុង​ការ​រុញច្រាន​ចុងក្រោយ​ ដើម្បីកម្ចាត់​ក្រុម​សកម្ម​ប្រយុទ្ធ​នេះ​ចេញពី​ប្រទេស​អ៊ីរ៉ាក់។

​​ក្រុម​មន្ត្រី​យោធា​អ៊ីរ៉ាក់និយាយ​ថា​ ទាហាន​មកពី​អង្គភាព​ទាហាន​អ៊ីរ៉ាក់ និង​កង​កម្លាំង​ចម្រុះ​អ៊ីរ៉ាក់និកាយ​ស៊ី​អ៊ី​ត ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ក្រុមហា​ស៊ីតហ្សា​ប៊ី បាន​កំពុងចូលរួមយុទ្ធនាការ​ប្រឆាំង​ក្រុម​សកម្ម​ប្រយុទ្ធ​ ដែល​កំពុង​លាក់ខ្លួន​នៅ​តាម​ព្រំដែន​។ ​លោកនាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់ ហៃ​ឌ័​រ អា​ល់​បា​ឌី កាលពី​ថ្ងៃ​អង្គារ​ ទី២១ ខែ​វិច្ឆិកា​បាន​និយាយ​ថា ពួក​រដ្ឋ​អ៊ីស្លាមត្រូវ​បាន​កម្ទេច​ចេញពី​កែវភ្នែក​យោធា​អ៊ីរ៉ាក់ ប៉ុន្តែ​លោកនឹង​ប្រកាសជ័យជម្នះ​ចុងក្រោយ ​បន្ទាប់ពី​ក្រុម​សកម្ម​ប្រយុទ្ធ​រដ្ឋ​អ៊ីស្លាមឆ្ពោះ​ទៅ​កាន់​តំបន់​វាល​ខ្សាច់​៕

​អត្ថបទ៖ សុខ​មាន