Newcastle Jets បំបាក់ Melbourne Victory 4-1 ឡើងឈរ​កំពូល​តារាង A-League អូស្ត្រាលី​

86

បាល់ទាត់៖ ​ក្រុមបាល់ទាត់ Newcastle Jets បាន​បើកទ្វារ​ផ្ទះ​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ Melbourne Victory ថ្ងៃ​ព្រហស្បតិ៍​ម្សិល​ម៉ិ​ញ ដឹង​ថា​ជ័យជំនះ​នឹង​ធ្វើ​អោយ​ពួកគេ​ឡើងឈរ​កំពូល​តារាង ​ក្រប​ខណ្ឌ​លី​ហ្គ​កំពូល​អូស្ត្រាលី A-League​។

​​តែ​ក្រុម​ភ្ញៀវ Melbourne ចាប់ផ្ដើម​បាន​ល្អ​ជាង ដោយ​នាំមុខ​ក្រុម​ម្ចាស់ផ្ទះ​តាំងពី​នាទី​ទី5 ដោយ Kosta Barbarouses​។ ​ក្រោយមក​ម្ចាស់ផ្ទះ Newcastle ចាប់ផ្ដើម​វិល​មក​ល្អ​វិញ​នៅ​ពេល Daniel Georgievski ស៊ុត​តាម​ស្មើ​វិញ​នៅនាទី​ទី13 ដែល​ជា​ស៊ុត​បញ្ចូល​ទី​អតីត​ក្រុម​ចាស់​។ ក្រោយមក Melbourne ក៏​បាត់បង់​គ្នា​ម្នាក់​គឺ Mark Milligan ត្រូវ​បាន​បណ្ដេញ​ចេញ​នៅ​នាទី​ទី28 ក្រោយ​កំហុស​លើ Georgievski​។ ​វគ្គ​ទី​មួយ​ដដែល Andrew Nabbout ក៏​នាំ​ក្រុម Newcastle Jets នាំមុខ​លើកដំបូង​នៅ​នាទី​ទី37​។ ​ចូល​វគ្គ​ទី​ពីរ​ម្ចាស់ផ្ទះ​បង្កើន​ការ​នាំ​មុខ​ពីរ​គ្រាប់​ទៀត​ដោយ Joseph Champness ខណៈ Andrew Nabbout រក​បាន​គ្រាប់​ទី​ពីរ​របស់​ខ្លួន​នាទី​ទី83​។ ​ចប់​ការប្រកួត Newcastle Jets យក​បាន​បី​ពិន្ទុ​សប្ដាហ៍​ទី8 នេះ​និង​ជា​ជ័យជំនះ​ទី5 ឡើងឈរ​កំពូល​តារាង​មាន 17ពិន្ទុ ឈ្នះ​ក្រុម​លេខ​ពីរ Sydney FC មួយ​ពិន្ទុ​ដែល Sydney មាន​មួយ​ប្រកួត​ក្នុង​ដៃ​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ