ក្រសួងសុខាភិបាល​បន្ត​ពង្រឹង​សមត្ថភាព​គ្រូពេទ្យ​តាមរយៈ​ទិវា​សល្យសាស្ត្រ​កម្ពុជា​

141

ភ្នំពេញ៖ ក្រសួងសុខាភិបាល​បាន​បន្ត​ពង្រឹង​សមត្ថភាព និង​ក្រម​សីល​ធ​ម៌​វិជ្ជាជីវៈ​របស់​គ្រូពេទ្យ​តាមរយៈ​ការរៀបចំ​ទិវា​ស​ល្យ​សាស្ត្រ​លើក​ទី​២៣ ដោយមាន​ការចូលរួម​ក្រុមគ្រូពេទ្យ​មកពី​៧​ប្រទេស បារាំង សហរដ្ឋអាមេរិក អូស្ត្រាលី សឹង្ហ​បុរី ថៃ និង​ប្រទេស​ផ្សេងទៀត មក​ចែករំលែក​បទពិសោធន៍​ផ្នែក​ស​ល្យ​សាស្ត្រ ជូន​ដល់​លោកគ្រូ អ្នកគ្រូ​ពេទ្យ និស្សិត ប្រមាណ​ជាង​៣០០​នាក់ មកពី​បណ្តា​ម​នី្ទ​រ​ពេទ្យ​រាជធានី ខេត្ត​។

ឯកឧត្តម សាស្ត្រាចារ្យ ធា គ្រុយ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល បាន​ថ្លែង​ក្នុង​ពិធី​បើក​ទិវា​នេះ​នា​ព្រឹក​ថ្ងៃទី​២៤ វិច្ឆិកា​នេះ​ថា​៖ អ្នកជំនាញ​ផ្នែក​វៈ​កាត់​ដែល​មក​ចូលរួម​ទិវា​ថ្ងៃនេះ គឺ​ទទួលបាន​នូវ​បច្ចុប្បន្នភាព របស់​ប្រទេស​ធំៗ​លើ​ផ្នែក​ស​ល្យ​សាស្ត្រ ។

លោកជំទាវ អ៊ី​វ៉ា ង្វៀន ប៊ី​ញ ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​កម្ពុជា​លើកឡើងថា វិជ្ជាជីវៈ​វេជ្ជសាស្ត្រ​គឺជា​វិជ្ជាជីវៈ​មួយ និង​ការព្រមព្រៀង​មួយ ត្រូវតែ​រឹង​ម៉ាំ យល់ដឹង​ឲ្យ​ច្បាស់លាស់ ដើម្បី​ធានាបាន​ថា ការងារ​ដែល​លោកគ្រូ អ្នកគ្រូ​ពេទ្យ​ធ្វើ​ត្រឹមត្រូវ ម៉ត់ចត់ អាច​ធានាបាន​នូវ​សុ​វ​តិ្ថ​ភាព​នៅក្នុង​ការថែទាំ ។​

លោក​វេជ្ជបណ្ឌិត សុខ ប៊ុន​ថា ប្រធាន​ស​ល្យ​សាស្ត្រ​កម្ពុជា​បាន​ឲ្យ​ដឹងថា សមាគម​ស​ល្យ​សាស្ត្រ​កម្ពុជា មាន​វ័យ​ចំណាស់​ជាងគេ ដោយ​បង្កើតឡើង​តាំងពី​ឆ្នាំ​១៩៩៤ និង​បន្តការងារ​រហូតមក​ដល់​សព្វថ្ងៃនេះ មាន​រយៈពេល​២៣​ឆ្នាំ​ហើយ និង​មាន​សមាជិក​ប្រមាណ​៣០០​នាក់ ដែល​មិនបាន​គិតពី​ផលប្រយោជន៍​ឡើយ សមាគម​មាន​គោលបំណង​មួយ គឺ​បណ្តុះបណ្តាល​ធនធានមនុស្ស តែបើ​និយាយ​ពី​ផ្នែក​ស​ល្យ​សាស្ត្រ កម្ពុជា​កំពុង​ឈានទៅរក​កំរិត​មួយ ដែល​អាច​និយាយថា​កំរិត​អន្តរជាតិ ហើយ​សមាគម បាន​ឈានទៅ​បណ្តើរៗ​ហើយ លើ​ផ្នែក​វៈ​កាត់​នេះ គឺ​រៀន​ផង អនុវត្ត​ផង​។

​ ​លោក​វេជ្ជបណ្ឌិត​ប្តេជ្ញា​ថា នឹង​បន្ត​លើក​គុណភាព ព្រមទាំង​មានឱកាស​ច្រើន​សម្រាប់​គ្រូពេទ្យ​ជំនាញ​នានា ដោយសារតែ​ប្រទេស​កម្ពុជា មាន​សុខសន្តិភាព ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​ក្នុង​វិស័យ​សុខាភិបាល និយាយ​ដោយឡែក​វិស័យ​វៈ​កាត់ គ្រូពេទ្យ​យើង​កាន់តែ​មានកំ​រិត​រីកលូតលាស់ កាលពី​ជំនាន់​មុន គ្រូពេទ្យ​យើង​ធ្វើការ​វៈ​កាត់​ធំ​។

ឥលូវ​មកជា​ការ​ចោះ​វិញ ដោយ​ធ្វើយ៉ាងណា​ឲ្យ​វិស័យនេះ តាម​ទាន់​ស្តង់ដា​អន្តរជាតិ ។​លោក​បន្តថា លោកគ្រូ អ្នកគ្រូ​ពេទ្យ នឹង​ទទួលបាន​នូវ​ចំនេះដឹង ហើយ​យកទៅ​អនុវត្តន៍ នៅ​ម​នី្ទ​រ​ពេទ្យ​រាជធានី ខេត្ត នានា ដែល​កំពុង​ប្រតិ​ប​តិ្ត​នេះ អាច​យក​អនុវត្តន៍​ក្នុង​ចំណេះដឹង​នេះ​បាន ព្រោះ​លោកគ្រូ អ្នកគ្រូ​ពេទ្យ​បាន​ចូលរួម ហើយដោយ​មានការ​បង្ហាត់​បង្ហាញ តាម​ធម្មតា ពួកគាត់​បាន​អនុវត្ត​ហើយ ប៉ុន្តែ​ការដែល​ពួកគាត់​មក​ចូលរួម​ទិវា​នេះ នឹង​ដឹងថា​វិធី​ណា​ធ្វើទៅបាន​លទ្ធផល​ល្អ តាម​បទពិសោធន៍​របស់​ផ្សេងៗ​ដែល​គេ​កំពុង​អនុវត្តន៍​៕