ព្រឹទ្ធសភា​សម្រេច​លុបឈ្មោះ​សមាជិក​២​រូប​មកពី​គណបក្ស ​សម រង្សី​

45

ភ្នំពេញ៖ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ព្រឹទ្ធសភា នៅ​ថ្ងៃ​ទី២៤ ​ខែ​វិច្ឆិកា ឆ្នាំ ២០១៧ នេះ បានសម្រេច​លុបឈ្មោះ​សមាជិក​ចំនួន ​២​រូប គឺ​លោកស្រី គន់ លម្អង ដែលជា​ភរិយា​របស់លោក ហុង សុខ​ហួរ និង​លោក សោ ចាន់​ដេ​ត មកពី​គណបក្ស សម រង្ស៊ី ចេញ​ញ​ពី​បញ្ជី​សមាជិក​ព្រឹទ្ធសភា​ដោយ​ជាប់​ពាក់​សកម្មភាព​ជាមួយ​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​។​

គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ព្រឹទ្ធសភា បានសម្រេច​ជា​ឯកច្ឆន្ទ​លុបឈ្មោះ​សមាជិក​ចំនួន ២​រូប គឺ លោកស្រី គន់ លម្អង ដែល​ជា​ភរិយា​របស់លោក ហុង សុខ​ហួរ និង​លោក សោ ចាន់​ដេ​ត មកពី​គណបក្ស​សម រង្សី បន្ទាប់ពី​ទទួលបាន​សេចក្តីជូនដំណឹង​ពី​ក្រសួងមហាផ្ទៃ​ថា បុគ្គល​លពីរ​រូបនេះ មានឈ្មោះ​នៅក្នុង​បញ្ជី​ក្នុងចំណោម​សមាជិក ១១៨​រូប ដែល​តុលាការ​កំពូល​កម្ពុជា​បាន​កាត់​រំលាយ​គណបក្ស​គ្រោះ​ជាតិ និង​ផ្អាក​សកម្មភាព​ធ្វើ​នយោបាយ​រយៈពេល​៥​ឆ្នាំ កាលពី​ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧​កន្លងទៅ​។​

នេះ​បើតាម​ការ​អោយដឹងពី ឯកឧត្តម ម៉ម ប៊ុនហេង អ្នកនាំពាក្យ​ព្រឹទ្ធសភា បាន​ថ្លែងប្រាប់​ក្រុម​អ្នកសារព័ត៌មាន ក្រោយ​កិច្ចប្រជុំ​គណៈ​ការ​ធិ​ការ​អចិន្ត្រៃយ៍​នៃ​ព្រឹទ្ធសភា នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ ២០១៧ នៅ​វិមាន​ព្រ​ទ្ធ​ភា​។​

ឯកឧត្តម ថ្លែងបន្តថា សមាជិក​ទាំងពីរ​នេះ បានធ្វើ​សកម្មភាព​អោយ​គណបក្ស​សង្គ្រោះ​ជាតិ ហើយក៏​ជា​មន្ត្រីជាន់ខ្ពស់​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ផងដែរ ដូច្នេះ​គណៈកម្មាធិការ​ជា​អចិន្ត្រៃយ៍​នៃ​ព្រឹទ្ធសភា បានសម្រេច​ជា​ឯក​ឆន្ទ ដើម្បី​លុបចេញ​ពី​បញ្ជី​សមាជិក​ព្រឹទ្ធសភា​ចាប់ពីពេលនេះ​តទៅ ស្របតាម​សាលដីការ​របស់​តុលាការ​កំពូល​កម្ពុជា​។​

ឯកឧត្តម​បន្ថែមទៀតថា ការដែល​សម្រេច​លុបឈ្មោះ​សមាជិក​ព្រឹទ្ធសភា​ទាំងពីរ​រូបនេះ គឺ​មិនមាន​ផលប៉ះពាល់​ដល់​ដំណើរ​ព្រឹទ្ធសភា និង គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​នោះទេ ព្រោះ​សមាជិក​គណបក្ស​សមរ​ង្សី បានប្រែក្លាយ​មកជា​គណ​បក្ស​ភ្លើងទៀន​វិញ ហើយ​ព្រឹទ្ធ​សភាព ក៏​មិន​ជ្រើស​រើ​សមាជិក​ថ្មី​ទៀត​ដែរ​ព្រោះថា​ជិត​ដល់​ចប់​អាណត្តិ​របស់ខ្លួន​។​

ឯកឧត្តម​បញ្ជាក់ទៀតថា ក្រៅពី​សមាជិក​ទាំងពី​ដែល​ត្រូវ​លប់ឈ្មោះ​នេះ សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស សម រង្ស៊ី ដទៃទៀត​នៅតែ​ធ្វើការ​ដដែល​៕