សម្ដេច​ប៉ាប​ជួប​ជាមួយ​លោកស្រី អ៊ុង​សាន ស៊ូ​ជី ​ស្រប​ពេល​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​កំពុង​ចាំង​ជះ​ស្រមោល

107

មី​យ៉ាន់​ម៉ា៖ ​សម្ដេច​ប៉ាប​ ហ្វ្រ​ង់​ស៊ី​ស ​បានផ្ដើម​ជំនួប​ពិភាក្សា​ជាមួយ​មេដឹកនាំ​សហភាព​មី​យ៉ាន់​ម៉ាលោកស្រី អ៊ុង សាន ស៊ូ​ជី កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញនៅ​ថ្ងៃ​ទី​២ ​នៃ​ព្រះ​រាជ​ដំណើរ​ទស្សនកិច្ច​ពោ​ពេញ​ដោយ​ភាព​តានតឹង បន្ទាប់​ពី​សហរដ្ឋអាមេរិក​ចោទប្រកាន់​ប្រទេស​ក្នុង​តំបន់អាស៊ីអាគ្នេយ៍​មួយ​នេះ ​ពី​បទ​សម្លាប់​ផ្ដាច់​ពូជ​ជនជាតិ​ភាគ​តិចប្រឆាំង​ពលរដ្ឋ​មូស្លីមរ៉ូ​ហ៊ីង​យ៉ា។

​មុន​នោះសម្ដេច​ប៉ាប​បាន​ជួប​ជាមួយ​មេដឹកនាំ​សា​សា​នា​មួយ​ចំនួន នៅ​ក្នុង​ប្រទេស​មាន​អ្នក​កាន់សាសនាព្រះពុទ្ធ​ភាគច្រើន ដោយ​អំពាវនាវ​ឲ្យ​មានការ​បង្រួប​ប្រួម​អ្នក​កាន់សាសនាផ្សេងៗ​គ្នា​ ប៉ុន្តែ​ព្រះអង្គ​មិនបានមាន​ព្រះបន្ទូល​អំពី​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ ដែល​បាន​ភៀសខ្លួន​ទៅកាន់ប្រទេស​បង់​ក្លា​ដែ​ស ចាប់​តាំង​ពី​ការ​បង្ក្រាប​របស់​យោធាមី​យ៉ាន់​ម៉ាចាប់ផ្ដើម​កាលពី ​៣​ខែ​កន្លងទៅ​នោះ​ទេ​។​

​​មេដឹកនាំសាសនារ៉ូ​ម៉ាំង​កាតូលិកអង្គ​នេះ​ ក៏នឹង​យាង​ទី​កាន់ប្រទេស​បង់​ក្លា​ដែ​សផង​ដែរ ជាទី​ដែលក្រុម​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ជាង​ ៦​សែន ​២​ម៉ឺន​នាក់​បាន​រត់​ភៀសខ្លួន​ចេញ​ ពី​អ្វី​ដែល​អង្គការ​លើក​លែងទោស​អន្តរជាតិ​ហៅថា ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិនោះ៕
​អត្ថបទ៖ សុខ​មាន