តំណាង​សហព័ន្ធ​បាល់ទាត់​ទាំង 32 ប្រទេស​ទៅដល់​ទីក្រុង​មូស្គូ​មុន​ការ​ចាប់​ឆ្នោត​បែងចែក​ពូ​ល​ផ្លូវការ FIFA World Cup 2018

253

បាល់ទាត់៖ ​តំណាង​សហព័ន្ធ​បាល់ទាត់​នៃ​ប្រទេស​ទាំង 32 បាន​ទៅដល់​ទីក្រុង​មូស្គូ​ប្រទេស​រុស្ស៊ី​ហើយ មុន​ការ​ចាប់​ឆ្នោតបែងចែក​ពូ​ល​ផ្លូវការ​ នៃ​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក FIFA World Cup 2018 រុស្ស៊ី​។

​​ក្រុម​ខ្លាំង​ៗ​សុទ្ធ​តែ​មាន​វត្ត​មាននៅ​រុស្ស៊ី​ឆ្នាំក្រោយលើកលែងតែ​ជើងឯក2006 អ៊ីតាលី​ជា​ក្រុម​អវត្តមាន​ដែល​ធ្វើ អោយ​ពិភពលោក​ភ្ញាក់ផ្អើល​ជាងគេ​។ ​ក្រុមបាល់ទាត់​អ៊ី​ស្លង់ និងប៉ា​ណា​ម៉ានឹង​បង្ហាញខ្លួន​លើកដំបូង​ ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ធំ​ជាង​គេ​លើ​លោក​មួយនេះ​។ ពិធី​ចាប់ឆ្នោត​នឹង​ធ្វើ​ឡើយ​នៅ​វេលា​ម៉ោង 6ល្ងាច​ម៉ោង​នៅ​ទីក្រុង​មូ​ស្គូត្រូវជា​ម៉ោង 10យប់ម៉ោង​នៅ​កម្ពុជា​។ ​ទីតាំង​នៃ​ការ​ចាប់​ឆ្នោត​ធ្វើឡើង​នៅ​ក្នុង​វិមាន Kremlin ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​មួយ​។

​​ការ​ចាប់​ឆ្នោត​ត្រូវ​បាន​បែង​ចែកចេញជា 4ថូ ក្នុង​មួយ​ថូ​មាន 8ក្រុម មានន័យថា​ក្នុង​មួយ​ពូ​ល​មាន 4ក្រុម​សរុប 8ពូ​ល​។ បួន​ក្រុម​ក្នុង​ពូ​ល​នីមួយៗ​ត្រូវ​បាន​ចាប់​ចេញពី​ថូ​ទាំង​បួន ដូច្នេះ​ប្រទេស​ដែល​ស្ថិត​ក្នុង​ថូ​ជាមួយគ្នា​មិន​អាច​ជួប​គ្នា​ក្នុង​ពូ​ល​ទេ​។ មួយទៀត​គឺ​អឺរ៉ុប​មាន​ក្រុម​សរុប 14ក្រុម ដូច្នេះ​មិន​អាច​មាន​ក្រុម​អឺរ៉ុប​ក្នុង​ពូ​ល​ជាមួយគ្នា​លើស​ពី 2ក្រុម​ទេ​។ ខាងក្រោម​ជា​ឈ្មោះ​ប្រទេស​ដែល​ស្ថិត​ក្នុង​ថូ​ទាំង​បួន​៖
​ថូ​ទី 1: Russia (hosts), Germany, Brazil, Portugal, Argentina, Belgium, Poland, France
​ថូ​ទី 2: Spain, Peru, Switzerland, England, Colombia, Uruguay, Mexico, Croatia
​ថូ​ទី 3: Denmark, Iceland, Costa Rica, Sweden, Tunisia, Egypt, Senegal, Iran
​ថូ​ទី 4: Serbia, Nigeria, Australia, Japan, Morocco, Panama, South Korea, Saudi Arabia
​អត្ថបទ​៖​នាង សុភា​វុ​ធ