ចិន​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​​អ្នក​ការ​ទូត​​​អង្គការ​សហប្រជាជាតិ​​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ជើង

46

ចិន៖ អ្នក​នាំ​ពាក្យ​​ក្រសួង​ការបរទេស​ចិន​លោក ហ្គេង ស័ង បាន​និយាយ​​កាល​ពី​ថ្ងៃ​អង្គារ​​ថា ​ប្រទេស​ចិន​បាន​​ស្វាគមន៍​​អង្គការ​សហប្រជាជាតិ​​ ដែល​កំពុង​​បំពេញ​មុខ​នាទី​​ប្រកប​ដោយ​ស្ថាបនា​​ នៅ​ក្នុង​​ការ​​ដោះ​ស្រាយ​​បញ្ហា​​​ឧបទ្វីប​កូរ៉េ​។

ប្រធាន​ផ្នែក​​កិច្ច​ការ​​នយោបាយ​​របស់​អង្គការ​​សហប្រជាជាតិ​​លោក ចេហ្វ្រី ហ្វេលម៉ាន់ ​បាន​អញ្ជើញ​​ដល់​ក្រុង​ព្យុងយ៉ាង​​​កាល​ពី​​រសៀល​ថ្ងៃ​អង្គារ​​ម្សិលមិញ​ ដែល​ជា​ដំណើរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​​មួយ​របស់​​មន្ត្រី​​អង្គការ​សហប្រជាជាតិ​​ នៅ​ក្នុង​រយៈ​ពេល​ជាង ៦​ឆ្នាំ​​ដែល​ពុំ​ធ្លាប់​​មាន​ ខណៈ​ដែល​​ភាព​តាន​តឹង​ក្នុង​តំបន់​​កំពុង​ឡើង​កម្ដៅ​ ដោយ​សារ​តែ​បញ្ហា​​កម្ម​វិធី​អាវុធ​នុយក្លេអ៊ែរ​​របស់​ក្រុង​ព្យុងយ៉ាង​នោះ។ អ្នក​នាំ​ពាក្យ​អង្គការ​សហប្រជាជាតិ​​លោក ស្ទេហ្វិន ឌូចារិក បាន​និយាយ​ថា ​ដំណើរ​ទស្សនកិច្ច​​នេះ​គឺ​ដើម្បី​ឆ្លើយ​តប​​ ទៅ​នឹង​ការ​អញ្ជើញ​ជា​យូរ​មក​ហើយ​ពី​អាជ្ញាធរ​ក្រុង​ព្យុងយ៉ាង​​ ដើម្បី​ឲ្យ​មាន​ការ​សន្ទនារ​ផ្នែក​នយោបាយ​​មួយ​ជាមួយ​នឹង​អង្គការ​សហប្រជាជាតិ៕​

អត្ថបទ៖ មករា