បារាំង​ព្រមាន​សហរដ្ឋ​អាមេរិក​​ដែល​គ្រោង​​នឹង​ទទួល​ស្គាល់​​ទីក្រុង​ជើរ៉ុយសាឡឹម​​ជា​រដ្ឋធានី​របស់​​អ៊ីស្រាអែល

65

បារាំង៖ ប្រធានាធិបតី​​បារាំង​លោក អេម៉ាណូអែល ម៉ាក្រុន បាន​ប្រាប់​​លោក ដូណាល់ ត្រាំ ថា ​លោក​មាន​ការ​ព្រួយបារម្ភ​​អំពី​មេដឹកនាំ​​អាមេរិក ​ដែល​នឹង​អាច​ទទួល​ស្គាល់​ជា​ឯកតោភាគី​ថា ក្រុង​ជើរ៉ុយសាឡឹម​​ជា​រដ្ឋ​ធានី​​របស់​ប្រទេស​អ៊ីស្រាអែល​នោះ។

លោក ម៉ាក្រុន បាន​មាន​​ប្រសាសន៍​ថា ការ​សំរេច​ចិត្ត​​ណា​មួយ​ទៅ​លើ​ស្ថានភាព​ក្រុង​ ដែល​កំពុង​ប្រទាញប្រទង់​គ្នា​​នេះ​ គឺ​ត្រូវ​តែ​​ស្ថិត​នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ចរចា​​រវាង​ភាគី​​អ៊ីស្រាអែល និង​​ប៉ាឡេស្ទីន។ ​កាល​ពី​ពេល​មុន​នេះ​មាន​ការ​ព្រមាន​​ស្រដៀង​ៗ​គ្នា​នេះ ​ដែល​ចេញ​ពី​បណ្ដា​ប្រទេស​មួយ​ចំនួន​​នៅ​ក្នុង​ពិភព​អារ៉ាប់។ តាម​សេចក្ដី​រាយការណ៍​​ឲ្យ​ដឹង​ថា​ ប្រធានាធិបតី​អាមេរិក​នឹង​ទទួល​ស្គាល់​ក្រុង​ជើរ៉ុយសាឡឹម​​ ជា​រដ្ឋធានី​របស់​ប្រទេស​អ៊ីស្រាអែល​​នៅ​ក្នុង​សប្ដាហ៍​​នេះ។ ប៉ុន្តែ​​​ទាំង​អ៊ីស្រាអែល និង​ប៉ាឡេស្ទីន​សុទ្ធ​តែ​​អះអាង​ថា ក្រុង​នេះ​ជា​រដ្ឋធានី​​របស់​គេ​រៀង​​ៗ​ខ្លួន៕​

អត្ថបទ៖ មករា