មនុស្ស ៨​នាក់​បាត់​បង់​ជីវិត និង ១៦​នាក់​របួស​​​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​ក្នុង​រថយន្ត​ក្រុង​ ១​គ្រឿង​នៅ​​​ទីក្រុង​ហូម​

40

ស៊ីរី៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​​របស់​រដ្ឋ​បាន​និយាយ​ថា ​ការ​​ផ្ទុះ​គ្រាប់​បែក​លើ​រថយន្ត​ក្រុង​ ១​គ្រឿង​​បាន​សម្លាប់​មនុស្ស​ ៨នាក់​ និង​ ១៦​នាក់ផ្សេង​ទៀត​រង​របួស​នៅ​ក្នុង​ទីក្រុង​​ហូម​ ដែល​កាន់​កាប់​ដោយ​​រដ្ឋាភិបាល​ស៊ីរី​​កាល​ពី​ថ្ងៃ​អង្គារ​ម្សិលមិញ។

អភិបាល​​ក្រុង​ហូម​លោក តាឡាស់ បារ៉ាហ្ស៊ី បាន​ប្រាប់​​ទូរទស្សន៍​រដ្ឋ​ Ikhbariya ថា អ្នក​ដំណើរ​​​ដែល​​រង​គ្រោះ​​ភាគ​ច្រើន​ជា​និស្សិត​សកលវិទ្យាល័យ​។ ហើយ​ការ​​ផ្ទុះ​នេះ​​បាន​កើត​ឡើង​​នៅ​សង្កាត់​​ Alerama ក្បែរ​សាកលវិទ្យាល័យ​ Beath។ ទីក្រុង​ហូម​​បាន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​​ទាំង​ស្រុង​​ឡើង​វិញ ​​ដោយ​រដ្ឋាភិបាល​​ស៊ីរី​​កាល​ពី​ខែ​​ឧសភា​ជា​រយៈ​ពេល​​លើក​ដំបូង​​ ចាប់​តាំង​ពី​ជម្លោះ​​ស៊ីរី​បាន​​កើត​ឡើង​​អស់​រយៈ​ពេល​​ជាង ៦​ឆ្នាំ​កន្លង​ទៅ​នេះ៕​​​​

អត្ថបទ៖ មករា