Shanghai Shenhua ដាក់​កម្រិត​ឲ្យ Carlos Tevez មកដល់​ទឹកដី​ចិន​វិញ​មុន​ថ្ងៃ​ទី​26 ខែ​ធ្នូ​នេះ​

141

បាល់ទាត់៖ ​កីឡាករ​អា​ហ្ស​ង់​ទីន Carlos Tevez ត្រូវ​បាន​ដាក់​កម្រិត​ឲ្យ​ត្រលប់​មកកាន់​ក្លឹប​ចិន Shanghai Shenhue វិញ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​26 ខែ​ធ្នូ​នេះ ប្រសិនបើ​ចង់​បន្ត​អាជីព​នៅ​ទឹកដី​ចិន​ទៀត​។

​​Tevez មិន​មាន​ឈ្មោះ​ឡើយ​ជាមួយ Shanghai Shenhue ក្នុង​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ទាំងពីរ​ជើងពាន​រង្វាន់ Chinese FA Cup យកឈ្នះ Shanghai SIPG និង​បាន​ហោះហើរ​ត្រលប់​ទៅកាន់​អា​ហ្ស​ង់​ទីន​វិញ​។ ​​មកដល់​ពេលនេះ​ក្លឹប Shanghai Shenhue មិនទាន់​ដឹង​ថា ​កីឡាករ​អា​ហ្ស​ង់​ទីន​រូប​នេះ​ចង់​បន្ត​រឺ​ស្នាក់នៅ​ជាមួយក្លឹប​រឺ​ក៏​អត់​នៅឡើយ​។ ​សប្ដាហ៍​មុន​ក្លឹប​នៅ​ក្រប​ខណ្ឌ Chinese Super League មួយ​នេះធ្លាប់​បាន​ផ្ដល់​ឱកាស​ឲ្យ Tevez សំរេច​ចិត្ត​ពី​អនាគត​របស់​ខ្លួន​ដោយ​ខ្លួនឯង ខណៈ​ក្លឹប​នឹង​សម្រប​តាម​។ ​រំលឹក​ថា​ អតិ​ត​ខ្សែប្រយុទ្ធ Manchester United រូប​នេះ​បាន​ចាក​ចេញពី​ក្លឹប​អា​ហ្ស​ង់​ទីន Boca Junior កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន​ ដោយ​ចុះហត្ថលេខា​លេង​ឲ្យ Shanghai Shenhua ពីរ​ឆ្នាំ​។​ ​រដូវ​កាល​នេះ Tevez រក​បាន ១១​គ្រាប់​ឲ្យ Shanghai Shenhua និង​មិនសូវ​បាន​បង្ហាញ​ខ្លួន​ញឹកញយ​ទេ​ដោយសារ​បញ្ហា​របួស​៕
​អត្ថបទ​៖​នាង សុភា​វុ​ធ