ការប៉ុនប៉ង​បំផ្ទុះ​កីឡដ្ឋាន Pontiac Silverdome ឲ្យ​ដួល​រំលំ​លើក​ទី​២​ បានសម្រេច​

31

បាល់​ឱប៖ កីឡដ្ឋាន​ដែល​ស្ថិត​នៅ​ក្នុង​រដ្ឋ​មី​ឆី​ហ្គែ​ន Pontiac Silverdome បាន​ដាក់​បំផ្ទុះ​ដោយ​ទទួល​បាន​ជោគជ័យ ​ពោល​គឺ​គ្មាន​ឧប្បត្តិហេតុ​ណាមួយ​ប៉ះពាល់​ឡើយ​កាលពី​ថ្ងៃ​ចន្ទ​កន្លងទៅ មួយថ្ងៃ​បន្ទាប់ពី​បរាជ័យ​ក្នុង​ការ​ប៉ុនប៉ង​ផ្ដួល​រំលំអតីត​កីឡដ្ឋាន​បាល់​ឱប​មួយ​នេះ​។​ផែនការ​ដំបូង​ត្រូវ​បាន​មហាជន​អស់​សំណើច​សើចចំអក​ នៅ​ពេល​ការ​ដាក់​បំផ្ទុះ​រង​បរាជ័យ​ដើម្បី​កម្ទេច​កីឡដ្ឋាន​បាល់​ឱប​មួយ​នេះ ​ដែល​វា​ស្ថិត​នៅ​ក្បែរ​ទីក្រុង Detroit កាល​ថ្ងៃអាទិត្យ​ ដោយ​សំ​រេ​ចបាន​ឆាបឆេះ​ដូច​ការ​គ្រោង​ទុក​។ ហើយ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នកតំណាង​ខាង​គ្រឿង​បំផ្ទុះ​ពី Adamo Domolition បាន​លើក​ឡើង​ថា​ ការ​បំផ្ទុះ​លើក​ទី​១ បរាជ័យ​គឺ​ដោយសារ​ភ្លើង​ដែល​បញ្ជូន​ទៅ​ក្នុង​កីឡដ្ឋាន​ខ្សោយ​ ដូច្នេះ​មិន​អាច​ឲ្យ​វា​ផ្ទុះ​បាន​ឡើយ តែ​លើក​នេះ​យើង​បាន​បន្ថែម​រំសេវ​លើស​មុនចំនួន ១០​ភាគរយ​ដើម្បី​បំបែក​ផ្ទាំង​ថ្ម​ធំ​ៗ​បែបនេះ។

​គួរ​រំលឹក​ថា​កីឡាដ្ឋាន​នេះ​ក៏បាន​ធ្វើជា​ម្ចាស់ផ្ទះ ​នៃ​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំ​ឆ្នាំ Super Bowl ក្នុង​ឆ្នាំ1982 ដែល​បាន​ចូលរួម​ពី​ក្រុម​តន្ត្រី​សំខាន់ៗ​ដូចជា Led Zeppelin ជាដើម​ផង​ដែរ។​ ​គួរ​បញ្ជាក់​ថា ​កីឡដ្ឋាន​នេះ​ដំបូង​ធ្វើឡើង​នៅ​ឆ្នាំ១៩៧៣ នឹង​រួចរាល់​នៅ​ឆ្នាំ១៩៧៥ ដោយ​ចំណាយ​នៃ​ការ​សាង​សង​អស់​ប្រមាណ​ជា ៥៥.៧លាន​ដុល្លារដែល​វា​ស្មើនឹង​ប្រាក់​ដុល្លារ ២៤៨លាន​បើ​ប្រៀបធៀប​ក្នុង​ឆ្នាំ២០១៦៕

​ដោយ​៖ ទឹម សុវណ្ណារិទ្ធ